មហាជនដូចធ្លាប់បានដឹងហើយកាលពីកន្លងមក ពាក់ព័ន្ធនឹងស្រីស្អាតលក់ឡេល្បីឈ្មោះ Ah Gi Leader ដែលឆក់បានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ជាមួយនឹងជីវិតស្នេហា និង ភាពហ៊ឺហា ហាយសូររបស់នាង និង គូដណ្ដឹង ចាយលុយពេញៗដៃ ជិះឡានទំនើបបែបអភិជនរាប់ម៉ឺនដុល្លារ។
ដោយឡែក ថ្មីៗនេះ ស្រីស្អាតលក់ឡេល្បីឈ្មោះរូបនេះ កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង ភ្ញាក់បើកភ្នែកធំៗ ក្រោយពីបានឃើញនាងបង្ហាញលុយទាំងដុំៗចំនួន ៦០ ម៉ឺនដុល្លារ ដែលត្រូវបានអនាគតស្វាមីរបស់នាង យកមកពញ្ញាក់អារម្មណ៍ទិញផ្ទះពីរល្វែង ប្រភេទ Shop House ជូននាង ក្នុងថ្ងៃទិវានៃក្ដីស្រឡាញ់។
នេះបើតាមបណ្ដាញសង្គមសិល្បករកម្ពុជា បង្ហោះរូបភាព និង វីដេអូកិច្ចសម្ភាសជាមួយអ្នកលក់ឡេរូបស្រស់នេះ ភ្ជាប់ជាមួយសាររៀបរាប់ថា ៖ « Wow ច្រើនណាស់ សូមអបអរសាទរប្អូនស្រី Ah Gi leaders ដែលត្រូវបានស្វាមី Surprise លុយចំនួន 60 ម៉ឺនដុល្លារ ទិញផ្ទះពីរល្វែង នៅបុរីណាឌី ក្នុងថ្ងៃ 14 កុម្ភៈ ទិវានៃក្តីស្រឡាញ់។ ហេងហេងប្អូនស្រី»។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន បានធ្វើការស៊ែរបន្តគ្នា និង បានបង្ហាញពីចិត្តរំភើបជំនួស ស្រីស្អាតរូបនេះគ្រប់គ្នា ព្រមទាំងជូនពរឱ្យនាង និង គូដណ្ដឹងកាន់តែជោគជ័យក្នុងជីវិតផងដែរ៕









0 comments:
Post a Comment