នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មហាជនខ្មែរអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានការចែករំលែករូបភាពរបស់កំពូលតារាភាពយន្តលំដាប់ពិភពលោក Angelina Jolie បានបង្ហាញវត្តមានយ៉ាងកម្រនៅលើទឹកដីខេត្តសៀមរាប ប្រទេសកម្ពុជាជាថ្មី ដោយនៅល្ងាចថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០២២ ម្សិលមិញ លោកស្រីបានបង្ហាញខ្លួនដើរលេងកម្សាន្តទិញវត្ថុអនុស្សាវរីយ៍យ៉ាងសាមញ្ញនៅផ្សារទួលទំពូង ធ្វើឱ្យអាជីវករនៅក្នុងផ្សារមួយនេះ ក៏ដូចជាអ្នកដើរលេងផ្សារឯទៀត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ថាមហាជនអ្នកគាំទ្រទៅមានអារម្មណ៍រំភើប រំជើបរំជួលក្រោយឃើញតារាភាពយន្តលំដាប់ពិភពលោកដ៏ល្បីល្បា Angelina Jolie មកលេងទឹកដីប្រទេសម្ពុជា ដោយឡែកបើងាកទៅកំពូលតារាចម្រៀងស្រី មាស សុខសោភា ឯណោះវិញ ក៏បង្ហាញអារម្មណ៍អន្ទះសាចង់ជួបអ្នកស្រីមិនស្ទើរដែរ។
តួយ៉ាងគ្រាន់តែដឹងថាអ្នកស្រី Angelina Jolie ដើរហើរពេញទឹកដីដ៏ប្រសិទ្ធរបស់កម្ពុជាយើងភ្លាម ស្រាប់តែ មាស សុខសោភា បង្ហោះរូបអ្នកស្រីនៅលើទឹកដីអង្គរប៉ុន្មានសន្លឹក ដោយពោលពាក្យចេញពីចិត្តថាអ្នកស្រីគឺជាតារាគំរូរបស់នាង ៖ «I appreciated your heart to my country ដោយក្តីគោរព និង ស្រឡាញ់ ចង់ជួបគាត់ណាស់ my role model Angelina Jolie»៕








0 comments:
Post a Comment