ក្ដៅៗ បាតុករនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ២៩នាក់បន្ថែមទៀត ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩ (មានវីដេអូ)
(ភ្នំពេញ)៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រកាសថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ បា.តុ.ករចំនួន២៩នាក់បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោ.គកូវីដ-១៩វិជ្ជមាន។ នេះបើតាមសេចក្តីប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅថ្ងៃនេះក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDA បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោ.គកូវីដ-១៩ លើក្រុមបា.តុ.ករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏។ ជាលទ្ធផលគិតត្រឹមម៉ោង១៨:៤៥នាទីនៅល្ងាចថ្ងៃ ដដែលនេះមានបា.តុ.ករចំនួន២៩នាក់បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោ.គកូវីដ-១៩វិជ្ជមាន។
មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំក្រុមបា.តុ.ករទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នក វិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញ ធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។
ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយក្រុមបាតុករព្រមទាំងបងប្អូនបា.តុ.ករដែលមិនទាន់បានយកសំណាកវិភាគមេរោ.គកូវីដ-១៩ ត្រូវទៅធ្វើតេស្ត រកមេរោ.គតាមកន្លែងកំណត់នៅរាជធានីភ្នំពេញ៕ ប្រភពពី FN






0 comments:
Post a Comment