ភ្លេចៗត្រចៀក តារាកំប្លែង នាយចយ និង ប្រពន្ធរូបស្រស់ បានចាប់ដៃគ្នាចូលរោងការរួមរស់ជាប្ដីប្រពន្ធរយៈពេល ៤ ឆ្នាំហើយ ដោយពួកគេក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ ដែលធ្វើឱ្យគ្រួសារតូចរបស់តារាកំប្លែងរូបនេះ កាន់តែពេញលេញរស់នៅប្រកបដោយក្ដីសុខទ្វេដង។
ចាប់តាំងពីមានប្រពន្ធកូនមក នាយចយ ប្រឹងប្រែងរកលុយដើម្បីប្រពន្ធកូនបានរស់នៅសុខស្រួល មិនថាការងារសិល្បៈ ឬមុខរបររកស៊ីទេ។ តួយ៉ាងនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៤ ឆ្នាំរបស់ពួកគេ ស្រាប់តែប្រពន្ធ នាយចយ បានបង្ហាញកាដូផ្ទះយ៉ាងធំ ដែលទើបសាងសងមិនទាន់រួចរាល់ ១០០ ភាគរយផង បង្ហោះនៅលើបណ្ដាញសង្គមបង្អួតភ្នែកមហាជនធ្វើឱ្យមានការចាប់អារម្មណ៍ព្រោងព្រាត។
ក្នុងនោះប្រពន្ធរូបស្រស់របស់ នាយចយ ក៏បានរៀបរាប់យ៉ាងដូច្នេះថា ៖ «រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ 4 ឆ្នាំរបស់ពួកយើងប៉ាៗ សុំអួតកាដូតិចណាបងអូន កាដូឆ្នាំនេះធំខ្លាំងណាស់សម្រាប់ពួកយើង (មិនទាន់រួចរាល់ទេ) សម្រេចបំណង់ 1 ទៀតហើយ តែក៏នៅមានបន្តទៀតដូចគ្នា បំណងប្រាថ្នាគ្រួសារខ្ញុំមិនចេះអស់ទេបងអូន Thanks you Love ស៊ូៗបំណុលគេនៅច្រើនណាស់ប្តី ផុសយឺតបន្តិចហើយ ព្រោះទើបទំនេរដៃ #27/02/2022»៕








0 comments:
Post a Comment