Monday, February 21, 2022

កូនត្អូញព្រឹលភ្នែក មើលមេរៀនមិនឃើញ តែម្តាយបែរគិតថានាងខ្ជិល ទុកបណ្តោយរហូតប៊ិះស្តាយក្រោយ​

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ មានរឿងរ៉ាវថ្មីមួយ ដែលកំពុងតែធ្វើឱ្យមានការរំជួលចិត្តអាណិត​នៅក្នុងបណ្តាញសង្គម ដោយមានក្មេងស្រីម្នាក់ត្អូញប្រាប់ម្តាយថាព្រឹលភ្នែក មើលកិច្ចការសាលាមិនឃើញ តែម្តាយបែរជាមិនជឿ ហើយថែមទាំងគិតថានាងខ្ជិល ចុងក្រោយបណ្តោយទុករហូតប៊ិះស្តាយក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីខាងលើនេះ ជាជនជាតិចិន អាយុ ៩ ឆ្នាំ ក្នុងនោះគ្រូបានឱ្យកិច្ចការផ្ទះមកនាងជាច្រើន ព្រោះត្រូវសម្រាកច្រើនឈប់ច្រើនថ្ងៃ។ នាងក៏បានព្យាយាមធ្វើឱ្យឆាប់អស់ ព្រោះចង់មានពេលវេលាលេងច្រើន ប៉ុន្តែខណៈកំពុងធ្វើនាងបែរជាចាប់ផ្តើមព្រឹលភ្នែក មើលសៀវភៅលេងសូវឃើញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗក្មេងស្រីរូបនេះ ក៏បានយករឿងភ្នែករបស់ខ្លួនទៅប្រាប់ម្តាយ តែគេបែរជាមិនខ្វល់ឡើយ ថែមទាំងបន្ទោសថាកូនខ្ជិលថែមទៀតផង ហើយថ្ងៃមួយនាងព្រឹលភ្នែកខ្លាំងរហូតដើរធ្លាក់កាំជណ្តើរ តែម្តាយនៅតែមិនជឿ គិតថាកូនធ្វើពុតព្រោះមិនចង់ធ្វើកិច្ចការផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយអាទិត្រក្រោយមក ភ្នែករបស់នាងក៏កាន់តែមើលមិនច្បាស់ ទើបស្រ្តីជាម្តាយដឹងប្រឹង ចាប់ផ្តើមភ័យខ្លួននាំកូនទៅពេទ្យ ចុងក្រោយទើបដឹងថា កូនរបស់ខ្លួនមើលមិនច្បាស់មែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីការត្រួតពិនិត្យមក ទើបពេទ្យបានប្រាប់ថា​ ក្មេងស្រីរូបនេះមានជំងឺសរសៃប្រសាទអុបទិកបែបធ្ងន់ធ្ងរ ធ្វើឱ្យមើលឃើញតែស្រមោលដៃដែលដាក់នៅជិតភ្នែកប៉ុណ្ណោះ ព្រោះតែការព្យាបាលយឺតពេក។ យ៉ាងណាមិញ មកទល់ពេលនេះ នាងក៏នៅតែត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដដែល ហើយការអាការក៏សះស្បើយជារឿយៗ ប៉ុន្តែនៅតែមិនទាន់ត្រលប់មកដូចដើមឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment