កាលពីថ្មីកន្លងទៅនេះ មានហេតុការណ៍មួយបានធ្វើឱ្យកក្រើកបណ្តាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃជាខ្លាំង ព្រោះនារីម្នាក់ត្រូវលោកសង្ឃប្រាប់ថាត្រូវអំពើ មានខ្មោចចូល ហៅនាងឱ្យមកងូតទឹកមន្ត តែបែរជាបំពានផ្លូវភេទនាងយ៉ាងមិនគួរឱ្យជឿ។
ហេតុការណ៍នេះបានកើតឡើងនាខេត្តនុនថៈបុរី ប្រទេសថៃ ដោយនារីរងគ្រោះខាងលើបានឱ្យដឹងថា ខ្លួនបានឱ្យលោកសង្ឃមួយអង្គមើលរាសីឱ្យ ហើយលោកអង្គនេះ បានប្រាប់ឱ្យនាងថតរូបប្រជ្រុយ ឬ ដៅនៅកន្លែងផ្សេងឱ្យមើល ទើបប្រាប់នាងថា នាងមានខ្មោចតាម និង ថែមទាំងត្រូវអំពើគេទៀត។
នារីខាងលើនេះ ក៏បានជឿយ៉ាងស្លុង ក៏ថែមទាំងព្រមទៅឱ្យលោករូបនេះ ស្រោចទឹកមន្តបណ្តេញខ្មោចឱ្យថែមទៀតផង តែចាប់ពីពេលនោះមក លោករូបនេះក៏ចាប់ផ្តើមឱ្យនាងថតកន្លែងកេរិ៍្តខ្មាសផ្សេងៗឱ្យមើលទៅវិញ ហើយថែមទាំងខលរំខាននាងមិនដាច់ឡើយ។
នាងក៏បានចាប់ផ្តើមភ័យចម្លែកចិត្ត ក៏ផ្តាច់ការទាក់ទងជាមួយនឹងលោករូបនេះទាំងអស់ តែលោកនោះនៅតែព្យាយាមទាក់ទងមក រួចគំរាមថា ៖ «អញចូលចិត្តនាងឯង ប្លុកអញធ្វើអី ប្រយ័ត្នអញធ្វើឱ្យស្បែកក្របីចូលពោះ ងាប់មិនក្រោម ៣ ទៅ ៧ ថ្ងៃ»។ ស្រ្តីរូបនេះកើតការភ័យខ្លាចជាខ្លាំង ក៏ទៅសុំជំនួញពីក្រុមបង្រ្កាបសង្ឃដាច់សីលមួយក្រុម ហើយគេក៏បានរួមគ្នាជាមួយអ្នកកាសែត ដាក់គម្រោងការបកស្បែកមុខសង្ឃរូបនេះ។
នៅក្នុងថ្ងៃកើតហេតុ គេបានលួចបង្កប់កាមេរ៉ានៅក្នុងខ្ទមរបស់សង្ឃនោះ ប្រាកដថាសង្ឃនេះបានព្យាយាមសម្រាតស្រ្តីរងគ្រោះ ថែមទាំងចាប់ប្រដាប់ភេទនាងទៀត ដែលនាងប្រកែក ធ្វើឱ្យមានការប៉ះមាត់កឡើង ទើបក្រុមអ្នកកាសែតនៅនៅក្រៅនាំគ្នាបុកចូលទៅតែម្តង។
យ៉ាងណាមិញ ក្រោយពីត្រូវគេចាប់បានហើយ សង្ឃរូបនេះនៅតែប្រកែកដាច់ក្បាលដាច់កន្ទុយ ថែមទាំងចោទគេថារៀបគម្រោងធ្វើស៊ីខ្លួនទៀត តែយ៉ាងណាក៏ដោយលោករូបនេះក៏ត្រូវគេបានចាប់សឹកបណ្តេញចេញពីវត្តរួចរាល់ហើយដែរ៕





0 comments:
Post a Comment