រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា កាលពីប៉ុន្មានសប្តាហ៍មុននេះ លោកជំទាវ ស៊ន សៀវម៉ីនិងស្វាមី បានរើសថ្ងៃជ័យវេលាល្អ ឡើងគេហដ្ឋានថ្មី ជាផ្ទះវីឡាធំស្កឹមស្កៃ ក្រោយទិញតាំងពីសម្រាលកូនហើយថ្មីៗ មិនតែប៉ុណ្ណោះ ឡើងហើយមិនទាន់ប៉ុន្មានផង ក៏ដល់ថ្ងៃត្រូវសែនចូលឆ្នាំចិនតែម្តង។
ជាក់ស្តែង ក្នុងថ្ងៃសែនចូលឆ្នាំប្រពៃណីជនជាតិចិន គេក៏ឃើញ វីឡារបស់លោកជំទាវ មានការរៀបចំ ពិធីធំដុំមិនចាញ់ បុគ្គលល្បីៗក្នុងសង្គមដែរ ជាងនេះទៅទៀត គ្រាន់តែឃើញ ទិដ្ឋភាពក្នុងថ្ងៃចូលឆ្នាំចិនហើយនោះ រៀបចំមិនឲ្យចាញ់បងប្អូនជនជាតិចិនប៉ុន្មានឡើយ។
ជាងនេះទៅទៀត គ្រួសារតូចរបស់លោកជំទាវ កាន់តែទាក់ភ្នែកបណ្តាអ្នកគាំទ្រ ក្នុងឈុតក្រហមឆ្អិនឆ្អៅ ជាពិសេស ទឹកមុខលោកជំទាវ ស្រស់ស្រាយ និងរីករាយខ្លាំង ចំហាយក្តីសុខនិងសុភមង្គលខ្លាំង គួរឲ្យច្រណែន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

0 comments:
Post a Comment