ថ្មីៗនេះ ហាងអាហារសមុទ្រមួយកន្លែងនាប្រទេសសិង្ហបុរី កំពុងតែទទួលបានប្រជាប្រជាប្រិយភាពការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់បណ្តាញសង្គម ព្រោះតែថៅកែបានឱ្យអាំងប៉ាវទៅបុគ្គលិក ដោយសារចាក់លុយរាប់ម៉ឺនដុល្លារពេញតុ រួចឱ្យពួកគេបិទភ្នែកដួសយកៗតាមចិត្ត បានប៉ុនណាយកប៉ុណ្ណឹងតែម្តង។
ក្នុងនោះលុយទាំងអស់នេះ ត្រូវបានគេដឹងថាមានប្រហែលជា ២៥ ០០០ ដុល្លារឯណោះ ហើយថៅកែចិត្តធម៌រូបនេះ បានចាក់តម្រៀបវាលើតុមួយ ព្រមទាំងឱ្យវែកឆា និង ចានដែនធំមួយទៀត រួចឱ្យពួកគេយកអីបិទភ្នែក ហើយយកវែកនោះទៅចូកដួសលុយយក ដួសយកៗតាមសប្បាយ។
តាមថៅកែបានឱ្យដឹងថា ការធ្វើនេះ គឺដើម្បីអរគុណលើកទឹកចិត្តដល់បុគ្គលិកទាំងអស់របស់ខ្លួន ដែលខំធ្វើការជាមួយគ្នាមកក្នុងអំឡុងការផ្ទុះកូវីដនេះ។ ហើយលើសពីនេះទៀត គេក៏បានឱ្យរង្វាន់ទៅអ្នកដែលឧស្សាហ៍មកខមមិនគាំទ្រហាងនៅតាមបណ្តាញសង្គមថែមទៀតផង៕






0 comments:
Post a Comment