Monday, February 7, 2022

អីយ៉ាស្ងាត់ៗស្រាប់តែ យូ ឌីស្កូ រំឭករឿងមិនអាចបំភ្លេចបាន កាលពីជិត ៤ ឆ្នាំមុន ពេលឆក់យកជីវិតបានមកវិញពីជំងឺដ៏សាហាវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើរំឭកកាលពីអំឡុងឆ្នាំ ២០១៨ មហាជននិយមតាមដានពីរឿងឯកជនរបស់តារាចម្រៀង និង តារាសម្តែង លោក យូ ឌីស្កូ ប្រាកដជាធ្លាប់ជ្រាបមកហើយថា កាលនោះលោក យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺខ្លាំង រហូតត្រូវចាកចេញពីប្រទេសកម្ពុជាដើម្បីវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក្រោយពីវះកាត់បានជោគជ័យ លោក យូ ឌីស្កូ ក៏បន្តថែរក្សាសុខភាព ដោយលោកត្រូវលេបថ្នាំព្យាបាលជាប្រចាំដូចដើម ហើយរយៈពេលប្រមាណជិត ១ ឆ្នាំ ក្រោយការវះកាត់ ពោលគឺក្នុងឆ្នាំ ២០១៩ លោក យូ ឌីស្កូ បានបង្ហាញវត្តមានរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមុខមាត់របស់លោកប្រែជាប្លែក ស្រស់ស្រាយ មានសាច់ជាងមុនឆ្ងាយតែម្តង។ លើសពីនោះ កាលឆ្នាំ ២០១៩ នោះដែរ លោក យូ ឌីស្កូ ក៏បានបោះជំហានចូលប្រឡូកលើវិថីសិល្បៈវិញបណ្តើរៗរហូតមកដល់សព្វថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង បើគិតពីអំឡុងឆ្នាំ ២០១៨ នៅពេលដែលលោក យូ ឌីស្កូ បានចាកចេញទៅវះកាត់ក្រលៀន និង ជោគជ័យបានត្រឡប់មកប្រទេសកម្ពុជាវិញ រហូតដល់ឆ្នាំ ២០២២ នេះ គឺរយៈពេលជិត ៤ ឆ្នាំ ហើយ។ កន្លងមករយៈពេល ៤ ឆ្នាំនេះ មហាជនក៏ហាក់សង្កេតឃើញថា នៅឆ្នាំ ២០២១ លោក យូ ឌីស្កូ កាន់តែមានសុខភាពប្រសើរឡើង រីឯរូបសម្រស់របស់លោក ក៏ស្រស់សង្ហាវិលមកសភាពដើមបណ្តើរៗវិញដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្រោយ ពីឆក់យកជីវិតបានពីចង្កូមមច្ចុរាជ ពីជំងឺខាងលើនេះដែរ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ លោក យូ ឌីស្កូ ក៏បានបង្ហោះសាររំឭកពីរឿងរ៉ាវមិនអាចបំភ្លេចបានរបស់លោក ដែលស្ទើរតែមិនបានរស់នៅបន្តលើពិភពលោកនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ លោក យូ ឌីស្កូ ក៏បានបើកចិត្តទូលាយក្នុងការចែករំលែកបទពិសោធដល់មហាជន ដែលមានជំងឺដូចលោកដែរថា ៖ «នេះជារូបពេលឈឺ និង ពេលវះកាត់រួច! រំឭកពេលវេលាមួយ ដែលខ្ញុំស្ទលើរតែមិនបានឃើញពិភពលោកមួយនេះទៀត។ ពេលនោះ គឺថាអ្វីៗលែងសំខាន់ទៀតហើយ ពេលដែលយើងនៅលើគ្រែមួយនោះ។ តែឥលូវ ខ្ញុំបានវះកាត់រួចជោគជ័យមកដល់ពេលនេះរយៈពេលបីឆ្នាំហើយ។ សូមអរគុណ (សម្តេចពុក សម្តេចម៉ែ) និង ពុកម៉ែ ពូមីង បងប្អូនខ្មែរក្នុង និង ក្រៅប្រទេសទាំងអស់ ដែលបានជួយរូបខ្ញុំ។ បើបងប្អូនមានបញ្ហាជំងឺដូចរូបខ្ញុំ អាចទាក់ទងសួរមកខ្ញុំបានដោយក្តីរីករាយ ពីបទពិសោធនែការវះកាត់ និងទំនួលខុសត្រូវពីអ្នកនាំទៅ…»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

0 comments:

Post a Comment