ពីមួយថ្ងៃទៅមួយថ្ងៃ នាយព្រែក និង កញ្ញា ឈិន មុន្នីនាថ កាន់តែបើកបង្ហាញទំនាក់ទំនងស្នេហាកាន់តែស្អិតល្មួតមានក្ដីសុខជាមួយគ្នា ដោយពួកគេទាំងពីរតែងបណ្ដើរគ្នាទៅណាមកណាញឹកញាប់ ជាពិសេសតារាប្រុសស្រីមួយគូនេះ តែងថតរូបគូស្វីតៗបង្ហោះនៅលើបណ្ដាញសង្គមបង្អួតក្រសែភ្នែកអ្នកគាំទ្រមិនសូវលស់ថ្ងៃឡើយ។
និយាយដល់ការបើកបង្ហាញពីជីវិតឯកជននៅលើបណ្ដាញសង្គម ថ្មីៗនេះ នាយព្រែក បានបង្ហោះរូបថតលោក យាយយ៉យ និង តារាសម្ដែងស្រីរូបស្រស់ ឈីន មុន្នីនាថ នៅលើគណនីហ្វេសប៊ុកមួយសន្លឹក ដែលរូបថតនោះ ឈិន មុន្នីនាថ ឈរឱប យាយយ៉យ យ៉ាងស្និទ្ធស្នាលខ្លាំងបំផុតប្រៀបដូចក្រុមគ្រួសារតែមួយ។
លើសពីនេះ មហាជនចាប់អារម្មណ៍ឃើញតារាកំប្លែងជើងចាស់ យាយយ៉យ បានបង្ហាញទឹកមុខសើចស្រស់ពព្រាយ ដែលមើលទៅហាក់ដូចជាពេញចិត្តនឹងតារាសម្ដែង ឈិន មុន្នីនាថ ចង់បានជាកូនប្រសាខ្លាំងណាស់ ព្រោះបើតាមការមើលឃើញកន្លងមក មុន្នីនាថ មិនត្រឹមតែស្រស់ស្អាតតែមួយមុខទេ ក្នុងនោះនាងមានទាំងទេពកោសល្យផ្នែកសិល្បៈខ្ពស់ តស៊ូព្យាយាម កតញ្ញូ ចេះស្គាល់ចាស់ស្គាល់ទុំ សុភាពរាបសា ជាក្មេងស្រីដែលមានទំនួលខុសត្រូវមួយរូប៕








0 comments:
Post a Comment