Monday, February 7, 2022

ចូលរួមរំលែកទុក្ខផង!! ប្រើពេល ៥ ថ្ងៃ ទីបំផុតអាចសង្គ្រោះជីវិតក្មេងជាប់ក្នុងអណ្ដូងជម្រៅ ៣២ ម៉ែត្របាន តែសោកស្តាយគេបានស្ល-ា.ប់ពេលដល់ពេទ្យ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រេង​វាសនា​របស់​ក្មេង​ប្រុស Rayan ដែល​បាន​ធ្លាក់​ចូល​ក្នុង​អណ្ដូង​ជម្រៅ ៣២ ម៉ែត្រ ទាក់ទាញ​ការ​អាណិត​ពី​មហាជន​ពាសពេញ​ពិភពលោក​នោះ បាន​ដល់​ទី​បញ្ចប់ ក្រោយ​ការ​ខិតខំ​ជួយ​សង្គ្រោះ​ទាំង​យប់​ទាំងថ្ងៃ​រយៈពេល ៥ ថ្ងៃ​មក​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេង​ប្រុស Rayan អាយុ ៥ ឆ្នាំ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្ដូង​ដ៏​ជ្រៅ​មួយ​នៅ​ក្នុង​ភូមិ Ighra នៃ​ខេត្ត Chefchaouen ភាគ​ខាង​ជើង​ប្រទេស​ម៉ារ៉ុក កាល​ពី​ថ្ងៃ​ទី ០១ ខែ​កុម្ភៈ ឆ្នាំ ២០២២ កន្លង​ទៅ។ ក្រុម​គ្រួសារ​របស់​ក្មេង​កម្សត់​រូប​នេះ បាន​ឱ្យដឹង​ថា​កូន​ប្រុស​របស់​ខ្លួន​ធ្លាក់​ចូល​អណ្ដូង ក្រោយ​​ឮ​សំឡេង​យំ និង ស្រែក​សុំ​ឱ្យ​ជួយ​ចេញ​ពី​មាត់​អណ្ដូង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឱ្យ​ដឹង​ថា មាត់​អណ្ដូង​នោះ​គឺ​មាន​ទំហំ​ត្រឹម ៤៥ សង់ទីម៉ែត្រ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ក្រុម​សង្គ្រោះ​មិន​អាច​ចុះ​ទៅ​សង្គ្រោះ​ក្មេង​​តូច​នោះ​បាន​ឡើយ។ ដូច្នេះ ​ខាង​អាជ្ញាធរ​ក៏​បាន​សម្រេច​ចិត្ត​ប្រើប្រាស់​អេសស្កាវ៉ាទ័រ​ចំនួន ៥ គ្រឿង ដើម្បី​ជីក​ដី​នៅ​ចំហៀង​ផ្សេង​មួយ​ទៀត ដើម្បី​ចោះ​ជា​រូង​ចូល​ទៅ​ខាង​អណ្ដូង​តែ​ម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ព្យាយាម​ឈូសឆាយ ដើម្បី​អាច​ចូល​ដល់​អណ្ដូង​របស់​ក្រុម​សង្គ្រោះ គឺ​បាន​ឈាន​ដល់​ថ្ងៃ​ទី ០៥ ដែល​ជា​ថ្ងៃ​ជោគជ័យ​ដែល​ពួកគេ​អាច​ទៅ​ដល់​ក្មេង​រងគ្រោះ។ ទោះ​ជា​យ៉ាង​ណា ការ​សង្គ្រោះ​រក​ក្មេង​ឃើញ​ក៏​ពិត​មែន ប៉ុន្តែ​ជា​អកុសល Rayan គឺ​មិន​អាច​ទ្រាំទ្រ​បាន និង ​ត្រូវ​បាន​គ្រូពេទ្យ​ប្រកាស​ថា​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មរណភាព​របស់​ក្មេង​ប្រុស​នៅ​ប្រទេស​ម៉ារ៉ុក​រូប​នេះ បាន​ធ្វើ​ឱ្យ​មហាជន​ពាសពេញ​ពិភពលោក​រំជួល​ចិត្ត​ជា​ខ្លាំង និង​ បាន​នាំ​គ្នា​សម្ដែង​ការ​រំលែក​ទុក្ខ​ចំពោះ​ឪពុក​ម្ដាយ​របស់ Rayan ដែល​បាន​បាត់បង់​កូន​ប្រុស​ជា​ទី​ស្រឡាញ់​នេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

="" class="alignnone size-full wp-image-14802" height="468" loading="lazy" sizes="(max-width: 838px) 100vw, 838px" src="https://rynakh.com/wp-content/uploads/2022/02/3-27.jpg" srcset="https://rynakh.com/wp-content/uploads/2022/02/3-27.jpg 838w, https://rynakh.com/wp-content/uploads/2022/02/3-27-300x168.jpg 300w, https://rynakh.com/wp-content/uploads/2022/02/3-27-768x429.jpg 768w" style="border: 0px; box-sizing: border-box; height: auto; max-width: 100%;" width="838" />

0 comments:

Post a Comment