មហាជនសុទ្ធតែបានជ្រាបហើយពីស្ថានភាពជំងឺរបស់តារាពហុជំនាញ អៀង ចេនឡា ដែលបានឃើញប្អូនប្រុសរបស់លោក គឺពិធីករ សុខ រ៉ាស៊ី បានធ្វើការជូនដំណឹងជាបន្តបន្ទាប់នៅពាក់កណ្ដាលខែ កុម្ភៈ ឆ្នាំ ២០២២ នេះ ឱ្យដឹងថា ជំងឺរលាកស្រោមខួរក្បាលរបស់តារាប្រុសរូបនេះ មានសភាពកាន់តែធ្ងន់ធ្ងរខ្លាំងឡើង អាការនិយាយរវើរវាយលែងដឹងអ្វី ដែលពេលនេះលោកកំពុងបន្តសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ជាមួយគ្នានោះ ក្រោយទទួលដំណឹងនេះ និង ឃើញពីសភាពជំងឺរបស់ តារាប្រុស អៀង ចេនឡា បែបនេះហើយ អ្នកគាំទ្រក៏ដូចជាអ្នកសិល្បៈជាច្រើន ពិតជាមានការស្លុតចិត្តជាខ្លាំង បានសម្ដែងនូវការព្រួយបារម្ភអាណិតខ្លោចចិត្តចំពោះលោក ព្រមទាំងបានខមមិនសួរសុខទុក្ខលោក និង សារជូនពរឱ្យលោកបានឆាប់ធូរស្បើយពីជំងឺវិញផងដែរ។
មិនត្រឹមតែបង្ហាញក្ដីបារម្ភ និង សារជូនពរនោះទេ គេក៏បានឃើញតារាប្រុសស្រី ក្នុងនាមជាអ្នកសិល្បៈដូចគ្នាជាច្រើន ព្រមទាំងមហាជនមួយចំនួន ក៏បានបង្ហាញពីទឹកចិត្តស្រឡាញ់អាណិត និង បានចូលរួមជាជំនួយថវិកាដើម្បីជួយសម្រាលដល់ការព្យាបាលជំងឺរបស់ លោក អៀង ចេនឡា តាមរយៈ លោក សុខ រ៉ាស៊ី ជាបន្តបន្ទាប់ផងដែរ។
ជាក់ស្ដែង ក្រោយពីទទួលបានជំនួយ និង ធ្វើការថ្លែងអំណរគុណចំពោះទឹកចិត្តអ្នកចំពោះសិល្បៈជាច្រើនហើយនោះ ថ្មីៗនេះអ្វីដែលធ្វើឱ្យ លោក សុខ រ៉ាស៊ី មានការរំជួលចិត្តខ្លាំង រហូតទប់ទឹកភ្នែកមិនជាប់ ក្រោយពីបានឃើញបុរសជនពិការម្នាក់ ដែលខ្លួនកំពុងលំបាកស្ថិតក្នុងពិការភាព អង្គុយលើរទេះរុញ ក៏បានផ្ដល់ជំនួយជាថវិកាជួយដល់ បងប្រុសរបស់ លោក ដែលកំពុងធ្លាក់ខ្លួនឈឺនេះដែរ។
នេះបើតាមបណ្ដាញសង្គមរបស់ លោក សុខ រ៉ាស៊ី បានបង្ហោះរូបភាពបុរសជនពិការរូបនេះ ភ្ជាប់ជាមួយនឹងសាររៀបរាប់ទាំងអារម្មណ៍រំជួលចិត្តថា ៖ «ទប់ទឹកភ្នែមិនបានទេ ហេតុអីបងជួយបងខ្ញុំ ទាំងខ្លួនកំពុងលំបាកបង? បង Sotheara Kh ?»៕











0 comments:
Post a Comment