Tuesday, February 22, 2022

ក្ដៅដូចបាយពុះ! ម៉ាដូណា ប្រកាសឈប់ពីសិល្បៈមួយជីវិត បើចាញ់ក្ដីក្ដាំងជនឆបោកហាយសូរមួយចំនួន

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈចុងក្រោយនេះ ម៉ាដូណា កំពុងវីវក់ធ្ងន់-ករឿងបំណុលតុងទីនរហូតដល់ទៅជាង ៥០ ម៉ឺនដុល្លារ ដោយកាលពីពេលថ្មីៗនេះ លោកក៏បានស្រែកយំគគ្រូកនៅក្នុងកម្មវិធីជជែកកម្សាន្ត 3fun ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមកតារាប្រុសរូបនេះធ្លាប់តែធ្វើឱ្យមហាជនសើចសប្បាយ ស្មានមិនដល់នៅក្រោយខ្នង ម៉ាដូណា ទូលទុក្ខប៉ុនភ្នំដូច្នេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញថ្មីៗនេះ ម៉ាដូណា ធ្វើឱ្យមហាជនស្រឡាំងកាំងជាថ្មី ក្រោយលោកប្រកាសក្ដែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកនឹងឈប់ពីសិល្បៈមួយជីវិតបើសិនជាខ្លួនចាញ់ក្ដីពួកជនឆបោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាដូណា បានបង្ហោះសារដ៏ភ្ញាក់ផ្អើលមួយនេះនៅលើគណនីហ្វេសប៊ុកនាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយរៀបរាប់នូវពាក្យសម្ដីធ្ងន់ដូចកំពុងក្ដៅដូចបាយពុះថា ៖ «បើអញចាញ់ក្តីពួកឆបោកហែងមែន អញឈប់សិល្បៈមួយជីវិត សង្ឃឹមបងប៉ូលិស និង ខាងតុលាការ ផ្តល់ការកាត់ក្តីដ៏ត្រឹមត្រូវចំពោះជនរងគ្រោះយ៉ាងពិតប្រាកដ ហើយក៏អរគុណសមាគមន៍សិល្បៈដែលជួយរកយុត្តិធម៌»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការលើកឡើងរបស់ ម៉ាដូណា ខាងលើ លោកបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការដើម្បីស្វែងរកយុត្តិធម៌ ដែលក្នុងនោះមហាជនយល់ថាមានទាក់ទងនឹងរឿងបំណុល ព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះ ម៉ាដូណា បានបង្ហាញមុខកូនបំណុលដែលជំពាក់លុយមិនសង ក្នុងម្នាក់ៗដល់ទៅរាប់ម៉ឺនដុល្លារឯណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment