Friday, February 18, 2022

ស៊ែរចែកគ្នាដឹង! នារីម្នាក់ចែករំលែកបទពិសោធ ព្យាបាលកូវីដនៅផ្ទះជា ដោយប្រើពេលត្រឹម ៣ ថ្ងៃ

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានការណ៍ជំងឺកូវីដ-១៩ នៅកម្ពុជា ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលករណីដែលបានរកឃើញត្រូវបានគេសង្កេតឃើញថា សុទ្ធតែជាជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងទាំងអស់ ដែលតម្រូវឱ្យអ្នកជំងឺត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏ដូចជាមន្ទីរព្យាបាល ខណៈអ្នកខ្លះទៀតត្រូវអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមគ្រូពេទ្យ វាយតម្លៃឱ្យសម្រាកព្យាបាលនៅគេហដ្ឋានរៀងខ្លួនបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះផងដែរ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ តាមរយៈគណនីមួយដែលមានឈ្មោះ July Crystal បានបង្ហោះសារចែករំលែកបទពិសោធរបស់ខ្លួន ដែលបានព្យាបាលជំងឺកូវីដ-១៩ ដោយខ្លួនឯង ត្រឹមរយៈពេល ៣ ថ្ងៃ ដែលម្ចាស់គណនីរូបនេះបានអះអាងថា ខ្លួនបានរកឃើញវិជ្ជមានកាលពីថ្ងៃពុធ និង ត្រូវបានតេស្តឃើញអវិជ្ជមានវិញ នៅព្រឹកថ្ងៃសុក្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ម្ចាស់គណនីខាងលើក៏បានចែករំលែកបទពិសោធព្យាបាលខ្លួនឱ្យដឹងដែរថា ៖ «ខ្ញុំប្រើពេល ៣ ថ្ងៃ ផឹកថ្នាំចិន ថ្នាំកូវីដមានច្រើនប្រភេទ តែខ្ញុំជ្រើសរើសប្រើថ្នាំចិន ខ្ញុំក្អក ខ្ញុំប្រើសេរូមក្អក ឡើងស្លេស្ម ខ្ញុំស្ពុងច្រមុះ។ វាធ្វើទុកខ្ញុំពេលយប់ ខ្ញុំថប់ដង្ហើមគេងអត់បានទេ តែអ្នកទាំងអស់គ្នាកុំបារម្ភ ពេលអ្នកទាំងអស់គ្នាកើត រឿងទី ១ ដែលត្រូវធ្វើគឺ ត្រូវតាំងចិត្តឱ្យស្ងប់ សិតិអារម្មណ៍យើងនឹង កុំបាក់ទឹកចិត្ត តែបាក់ទឹកចិត្ត មិនងាយជាទេ។ រឿងទី ២ Vitamin c ញ៉ាំមួយថ្ងៃ ១ គ្រាប់ កុំភ្លេចណា។ រឿងទី ៣ ដាក់ alarm ផឹកថ្នាំ ៦ ម៉ោងម្ដង ហាមភ្លេច តែភ្លេចវាធ្វើទុកហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ ម្ចាស់គណនីខាងលើបានបញ្ជាក់ពីរឿងចុងក្រោយថា ត្រូវគេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណផង ញ៉ាំរបស់ប៉ូវៗកុំខ្លាចធាត់ ខណៈរយៈពេល ៣ ថ្ងៃ ខ្លួនឡើងជិត ៣ គីឡូ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment