Monday, February 28, 2022

ស៊ែរចែកគ្នាដឹង! CDC បញ្ជាក់ច្បាស់ៗ អ្នកបាត់កាតវ៉ាក់សាំងកូវីដ-១៩ អាចដោះស្រាយតាមវិធីនេះ

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក គេសង្កេតឃើញប្រជាជនយើងមួយចំនួន ហាក់មានចម្ងល់ ពាក់ព័ន្ធទៅនឹងបញ្ហានៃការបាត់កាតចាក់សាំងជំងឺកូវីដ-១៩ ដោយពុំបានដឹងពីវិធីនៃការស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនឡើងវិញ ដើម្បីយកមកបំពេញតម្រូវការប្រើប្រាស់ ឬទុកសម្រាប់ចាក់នៅពេលក្រោយៗទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទាក់ទិនទៅនឹងរឿងនេះ បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC បានបញ្ជាក់ឱ្យបានដឹងថា សម្រាប់អ្នកដែលបាត់កាតចាក់វ៉ាក់សាំងកូវីដ-១៩ ឬស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ អាចស្វែងរកឈ្មោះខ្លួនឯង ដោយវាយពាក្យ នៅក្នុង Google ថា «https://search.vaccine.gov.kh/» រួចបន្តបំពេញ លេខអត្តសញ្ញាណប័ណ្ណ ឬ លេខបណ្ណចាក់វ៉ាក់សាំង និងថ្ងៃខែឆ្នាំកំណើតរបស់ខ្លួន នោះលោកអ្នក នឹងអាចថតទុកសម្រាប់ប្រើប្រាស់បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកប្រសិនបើចង់ស្នើសុំផ្លាស់ប្ដូរ សូម​ចុចលើពាក្យ ស្នើសុំផ្លាស់ប្ដូរ រួចបន្ត ឬបើចង់ស្នើរសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំង កូវីដ-១៩ សូមចុចលើពាក្យ ការស្នើសុំ វិញ្ញាបនបត្រចាក់វ៉ាក់សាំង កូវីដ-១៩ រួចបំពេញបន្តតាមសំណួរដែលសួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ ចំពោះដំណោះស្រាយបែបនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ឱ្យបានដឹងផងដែរថា គឺអាចប្រើប្រាស់បាន សម្រាប់តែបុគ្គលចាក់វ៉ាក់សាំងជាមួយក្រសួងសុខាភិបាល និងគ្រូពេទ្យស្ម័គ្រចិត្តធីតា តែប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment