Sunday, February 27, 2022

តាមពិតពេលដឹងអតីតភរិយាបាត់ខ្លួន Tono ក៏ប្រញាប់មកកន្លែងកើតហេតុ ជួយរកនាងទាំងយប់

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកទល់វេលានេះរយៈពេល ១ ថ្ងៃពេញទៅហើយ ដែលកម្លាំងប្រតិបត្តិការជួយសង្គ្រោះតារាស្រី Tangmo នៅពុំទាន់មានដំរួយណាមួយឡើយចំពោះការរុករកមួយនេះ។ ទោះជាយ៉ាងណា កងកម្លាំង ក៏ដូចជាមន្រ្តីជំនាញជាច្រើនកំពុងតែដុតដៃដុតជើងស្វែងរកតារាស្រី Tangmo ដោយក្ដីសង្ឃឹមថានឹងជួបដំរួយ ឬ តារាស្រី Tangmo ក្នុងថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ជុំវិញហេតុការណ៍ដ៏សែនរន្ធត់មួយនេះ វាពិតធ្វើឱ្យមហាជន ក៏ដូចជាក្រុមគ្រួសាររបស់តារាស្រី Tangmo ដេកមិនលក់ឡើយ ដោយនឹកថានាងនឹងត្រឡប់មកវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ជុំវិញពីការព្រួយបារម្ភនេះ មហាជនខ្លះហាក់សម្ដែងការមិនពេញចិត្តចំពោះតារា Tono ដែលជាអតីតស្វាមីរបស់តារាស្រី Tangmo ដោយហេតុថាចាប់តាំងតែព័ត៌មានចេញផ្សាយថាតារាស្រី Tangmo មានរឿង គេពុំបានឃើញតារាប្រុសរូបនេះចេញមកសម្ដែងការព្រួយបារម្ភឡើយទាំងដែលពួកគេធ្លាប់មានទំនាក់ទំនងជាមួយគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា ពេលនេះមានផេកល្បីឈ្មោះ «ចែមួយ ១០៨» បានបង្ហោះសារយ៉ាងដូច្នេះថា ៖ មានដឹងដែរទេ នៅក្នុងថ្ងៃកើតហេតុ Tono បានឱ្យអ្នកគ្រប់គ្រងផ្ទាល់ខ្លួនលោកខលសួរដំណឹងរបស់ Tangmo រហូត។ លើសពីនេះទៅទៀត ក៏មានអ្នកគាំទ្រម្នាក់បានបង្ហោះរូបភាព Tono ក្នុងសកម្មភាពជួយរុករកតារាស្រី Tangmo ដែលកំពុងតែបាត់ខ្លួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរ បើទោះបីជាពេលនេះកងកម្លាំង និង មន្រ្តីជំនាញដុតដៃដុតជើងរកប៉ុនណា តែហាក់នៅមិនទាន់បានតម្រុយពីតារាស្រី Tangmo ឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment