ប្រិយមិត្តសុទ្ធបានដឹងពីជីវិតស្នេហារបស់ ពិធីការិនីកម្មវិធី 3Fun ដ៏មានប្រជាប្រិយភាព ផេន ខេក និង គូស្នេហ៍រូបសង្ហា ដែលមានចំណងស្នេហ៍នឹងគ្នាដ៏ផ្អែមល្ហែមជាង ៥ ឆ្នាំកន្លងទៅហើយ ព្រមទាំងបានដឹកដៃគ្នាថត Pre-Wedding និង ធ្លាប់មានគម្រោងចូលរោងការច្រើនលើកមកហើយដែរកាលពីឆ្នាំ ២០២១ កន្លងទៅ ប៉ុន្តែក៏ខកខានវិញ។
ដោយឡែកថ្មីៗនេះ មហាជន ជាពិសេសអ្នកគាំទ្ររបស់ ពិធីការិនីរូបនេះ ពិតជាមានការរំភើបចិត្តជំនួស បន្ទាប់ពីបានឃើញ ផេន ខេក ធ្វើការប្រកាសជូនដំណឹងពីថ្ងៃចូលរោងជ័យជាមួយគូស្នេហ៍ច្បាស់លាស់ហើយ គឺនៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ។
នេះបើតាមបណ្ដាញសង្គមរបស់ កញ្ញា ផេន ខេក បានបង្ហោះសារជម្រាបជូនដំណឹងដល់មហាជនថា ៖ «នាងខ្ញុំ ផេន ខេក សូមគោរពអញ្ជើញទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និង ប្រិយមិត្តទាំងអស់គ្នា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីមង្គលការរបស់នាងខ្ញុំដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី 0៩ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង 4:30 ល្ងាច នៅវិមានពិភពថ្មីសែនសុខ ( អគារF ) ជាទីគោរព។ សូមអរគុណ!»។
ទន្ទឹមនឹងនោះដែរ ក្រោយពីបានទទួលដំណឹងនេះភ្លាម មហាជនអ្នកគាំទ្រ ក៏ដូចអ្នកសិល្បៈជាច្រើន បានចូលរួមសម្ដែងនូវការសាទរដល់នាង និង គូស្នេហ៍ ព្រមទាំងជូនពរឱ្យអ្នកទាំងពីរកាន់តែមានសុភមង្គលផងដែរ៕











0 comments:
Post a Comment