
គិតមកដល់ពេលនេះ ម្ដាយតារាចម្រៀង វី ឌីណែត បានទទួលមរណភាពជាង ១ ឆ្នាំហើយ ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ដែលកាលនោះគេចាំបានថា ក្រុមគ្រួសារតារាចម្រៀងស្រីរូបនេះ មានក្ដីរន្ធត់ចិត្ត សោកសង្រេងចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ចេញពីបេះដូងទាំងអាល័យ ហើយសូម្បីតែពិធីបុណ្យសពក៏មិនបានរៀបការសមរម្យតាមប្រពៃណីឱ្យបានល្អដែរ បានត្រឹមតែយកធាតុម្ដាយមកធ្វើបុណ្យតែប៉ុណ្ណោះ។
មកដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ដែលជាឱកាសគម្រប់ខួបមរណភាពរបស់ម្ដាយជាង ១ ស្រាប់តែគេឃើញ វី ឌីណែត និង គ្រួសារ បាននាំគ្នាយកធាតុម្ដាយ បាចចូលក្នុងទឹកស្ថិតនៅខេត្តកោះកុង ដែលតារាចម្រៀងស្រីខាងលើអះអាងថា ជាបំណងប្រាថ្នាចុងក្រោយរបស់លោក។ វី ឌីណែត បានបង្ហាញវីដេអូពីការបាចធាតុម្ដាយជាទីស្រឡាញ់ចូលទឹក ក្នុងសភាពទួញសោកនឹកដល់វត្តមានលោកអ្នកមានគុណជាពន់ពេក។
ក្នុងនោះ វី ឌីណែត ក៏បានរៀបរាប់ទាំងអួលដើម-កថា ៖ «ម៉ាក់ហាពេលនេះម៉ាក់បានមកកន្លែងម៉ាក់ចង់មកហើយ កូនបានបំពេញបំណងម៉ាក់ហើយ សូមវិញ្ញាណក្ខន្ធម៉ាក់ទៅដល់ទីស្ងប់សុខចុះ កូននឹកម៉ាក់»៕






0 comments:
Post a Comment