Wednesday, March 2, 2022

ស្រណោះខ្លាំងណាស់! វេលាចុងក្រោយនៃជីវិត អៀង ចេនឡា ប្រឹងស៊ូធ្វើការទាំងឈឺ រកប្រាក់មើលជំងឺខ្លួនឯង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចមហាជនបានជ្រាបមកហើយ កាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ក្រោយទទួលបានដំណឹងមរណភាពរបស់តារាប្រុសពហុជំនាញលោក អៀង ចេនឡា បានធ្វើឱ្យមហាជន មិត្តក្នុង-ក្រៅសិល្បៈ ជាច្រើនហាក់មានការតក់ស្លុត និង សឹងតែទទួលយកមិនបាន ព្រោះមរណភាពរបស់លោក អៀង ចេនឡា ពិតជាលឿនពេកហើយ ពោលគឺត្រឹមរយៈពេល ១២ ថ្ងៃប៉ុណ្ណោះ ក្រោយពីលោក សុខ រ៉ាស៊ី ជាប្អូនប្រុសបានប្រកាសថា លោក អៀង ចេនឡា ធ្លាក់ខ្លួនឈឺម្ដងទៀត ហាក់មានសភាពធ្ងន់ធ្ងរខ្លាំង ជាជំងឺរលាកស្រោមខួរក្បាល កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកទៅក្រោយបន្តិច មុននឹងលោក អៀង ចេនឡា បានលាចាកលោកបន្សល់ទុកនូវភាពសោកស្តាយយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ មិត្តក្នុង-ក្រៅរង្វង់សិល្បៈ និង មហាជននោះ គេបានដឹងថា លោក អៀង ចេនឡា គឺជាតារាប្រុសមួយរូបដែលប្រឹងពុះពារធ្វើការទាំងទំនួលខុសត្រូវ និង រកប្រាក់ដោយញើសឈាមផ្ទាល់ខ្លួនដើម្បីបន្តការមើលថែព្យាបាលខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានទៀតថា នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ លោក អៀង ចេនឡា បានធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញលោកមានបញ្ហាសុខភាពសួតធ្ងន់ធ្ងរត្រូវចូលមន្ទីរពេទ្យ និង ត្រូវបានគ្រូពេទ្យបូមទឹកចេញពីសួតយ៉ាងច្រើនជិតកន្លះដប និង ធ្លាក់ខ្លួនស្រកគីឡូស្គមស្គាំងខ្លាំងឡើងៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីធូរស្រាល បន្ទាប់ពីចូលមន្ទីរពេទ្យបូមទឹកចេញពីសួតហើយនោះ លោក អៀង ចេនឡា ក៏ចាប់ផ្តើមបន្តអាជីពលើវិថីសិល្បៈវិញភ្លាមៗ ដោយលោកបានលើកឡើងថា លោកមិនចង់ឱ្យក្រុមការងារខកខាន ព្រោះស្ថានភាពជំងឺលោកតែម្នាក់ ដូច្នេះលោកត្រូវមានទំនួលខុសត្រូវ។ ម្យ៉ាងវិញទៀត គឺលោកត្រូវបន្តការងារដើម្បីរកលុយមើលជំងឺរបស់ខ្លួនបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀត លោកបានឱ្យដឹងថា លោកនឹងមិនសុំជំនួយពីអ្នកណាទេ គឺលោកសុំត្រឹមតែម្ចាស់កម្មវិធី ម្ចាស់ផលិតកម្ម និង បណ្តាស្ថានីយទូរទស្សន៍នានា ហៅលោកធ្វើការបានចំណូល ដើម្បីមើលថែជំងឺគឺគ្រប់គ្រាន់ណាស់ទៅហើយ។ ដោយក្តីអាណិត ក្រោយពីឮពាក្យរបស់លោក អៀង ចេនឡា មហាជន មិត្តក្រៅ-ក្នុងសិល្បៈ ក៏បន្តជួយថវិកាដល់លោកជាបន្តបន្ទាប់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា បើទោះជាប្រឹងធ្វើការទាំងត្រដររកប្រាក់ ដើម្បីមើលថែជំងឺរបស់ខ្លួន តែមច្ចុរាជនៅតែមិនលើកលែងដល់លោក អៀង ចេនឡា នោះឡើយ គឺលោកត្រូវឈឺធ្ងន់ជាថ្មីដោយរលាកស្រោមខួរក្បាលកម្រិតធ្ងន់ និង ត្រូវព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ចាប់ពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ លោកក៏បានទទួលមរណភាព៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

0 comments:

Post a Comment