មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីសោកស្ដាយ និង ចូលរួមរំលែកទុក្ខបុរសម្នាក់នៅក្នុងបណ្ដាញសង្គម ដែលបានធ្វើអត្តឃាតនៅក្នុងផ្ទះរបស់ខ្លួន គួរឱ្យសោកសង្រេងបំផុត។
ទាក់ទិនទៅនឹងរឿងនេះ បើតាមការបញ្ជាក់ពីមិត្តភក្តិរបស់សព ដែលមានគណនីឈ្មោះ Davin Sapphire បានឱ្យដឹងថា បុរសខាងលើបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លួន នាវេលាម៉ោង ២ រសៀល ខណៈអ្នកដែលស្លាប់ជាមិត្តរួមការងារល្អ ជាគ្រូល្អ ជាមនុស្សមានអត្តចរិតសុភាពរាបសារ និង ចេះកំប្លែងផងដែរ។
បន្ថែមលើសពីនេះ ម្ចាស់គណនីខាងលើ បានទម្លាយរឿងរ៉ាវ បុរសរងគ្រោះខាងលើធ្លាប់ប្រាប់ខ្លួនទៀតថា ៖ «កាលមុន គាត់ធ្លាប់ប្រាប់ខ្ញុំថា គាត់ Stress ពេទ្យឱ្យគាត់លម្ហែអារម្មណ៍។ អ៊ីចឹងថ្ងៃអាទិត្យឡើង គាត់ជិះទៅតាមខេត្តម្នាក់ឯង ដើម្បីលម្ហែ។ អាណិតគាត់ណាស់ បើបាននិយាយជាមួយគាត់បានច្រើន ប្រហែលគាត់អាចប្រាប់ខ្លះថា ហេតុអ្វីគាត់ stress»។
ទន្ទឹមនឹងនោះ ម្ចាស់គណនីខាងលើ ក៏បានផ្ញើសារថា ៖ «សង្ឃឹមថាអ្នកទាំងអស់គ្នាបើកចិត្តនិយាយបញ្ហាចេញមក កុំឱ្យវាក្លាយជាការបាក់ទឹកចិត្ត ហើយគាបសង្កត់អ្នក ខណៈមានមនុស្សជាច្រើន ស្រឡាញ់ និង គាំទ្រអ្នក។ Don’t let depression beat you. Many people love you and are there for you»៕





0 comments:
Post a Comment