Sunday, March 6, 2022

យុគ ចិន្តា ព្យាយាមទប់អារម្មណ៍ ​តែ​ទឹកភ្នែក​ហូរច្រោក ​ពេលឃើញ​រូបភាព​ទាំងនេះ​ (មានវីដេអូ)

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ ពិធីការិនីដ៏ឆ្នើម អ្នកនាង យុគ ចិន្តា មានការចាប់អារម្មណ៍ និងរំជួលចិត្តតាមអ្នកនាងខ្លាំង ក្រោយពី​បាន​​ទស្សនាវីដេអូកិច្ចសម្ភាសន៍របស់អ្នកនាងក្នុងកម្មវិធី 3 Fun ដែលអ្នកនាងទប់អារម្មណ៍មិនបានទឹកភ្នែក​ហូរច្រោកៗពេលបានឃើញកម្រង​រូបភាពអនុស្សាវរីយ​ជា​មួយ​ម្ដាយ​ជាទីគោរពស្រឡាញ់បំផុត ដោយបានលាចាកលោកគ្មានថ្ងៃត្រឡប់នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររឮកផងដែរថា អ្នកម្តាយរបស់ពិធីការិនីល្បីឈ្មោះរូបនេះ បានទទួលមរណភាព កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ដែលបានបន្សល់នូវសេចក្ដី​ទុក្ខសោក​យ៉ាងខ្លាំងដល់កូនៗ និងក្រុមគ្រួសារទាំងមូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ក្រោយពីម្ដាយជាទីស្រឡាញ់បានលាចាកលោកគ្មានថ្ងៃវិលវិញ មហាជនឃើញថា អ្នកនាង យុគ ចិន្តា តែងបង្ហាញភាពសោកសង្រេង​ក្នុងការបាត់បង់អ្នកមាន​គុណ​ជាទីស្រឡាញ់រូបនេះ ដោយជារឿយៗ អ្នកនាងតែបង្ហោះសារក្រៀមក្រំ រៀបរាប់ពីទំហំនៃក្ដីនឹករឭកដល់ម្ដាយដែលបានលាចាកលោកទៅហើយនោះ ឥតស្រាក​ស្រាន្ត​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងក្នុងវីដេអូកិច្ចសម្ភាសន៍នេះដែរ អ្នកនាង យុគ ចិន្តា ​ក៏បានធ្វើការបង្ហាញ​ពីអារម្មណ៍ទាំងទឹកភ្នែក​ទម្លាយមូលហេតុ​ធ្វើឱ្យអ្នកនាងពិបាក​ទទួលយក ​និង កាត់ចិត្ត ក្ដីរំឭកពីម្ដាយពុំ​បានសោះ ​រហូតមិនចង់ហ៊ាន​មើលរូបភាពម្ដាយ​ទៀតផង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ អ្នកនាង យុគ ចិន្តា បានរៀបរាប់ថា ៖ «ប្រាប់ខ្លួនឯងហើយថាអត់យំ តែទីបំផុតលួចយំតតែបាន ពេលខ្លះអត់អីទេ ប៉ុន្តែសម្រាប់អារម្មណ៍របស់បងម្ដងៗ បង​អត់​ដែលចង់មើលរូបភាពគាត់ទេ ពេលខ្លះអត់ចង់រំឭក អត់ចង់ឃើញ ព្រោះតែមើលទៅរំជួលចិត្ត ព្រោះមានអារម្មណ៍ថាម៉េចក៏លឿនម្ល៉េះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងអត់​បានត្រៀមថា​ម្ដាយ​ខ្លួនឯង​ត្រូវ​បាត់បង់ជីវិត ទាំងស្អាត ទាំងម្ដាយអត់មានបញ្ហាអ្វីទាំងអស់ តែទីបំផុតគាត់បាត់បង់ទៅ ដោយអត់បានត្រៀមទុក អ្វីដែល​សោក​ស្ដាយ​ត្រង់ថា​បើម្ដាយរ​បស់​បង ​គាត់ឈឺ ហើយបងត្រូវចំណាយប្រាក់ ​ពេលវេលាជាច្រើន​ព្យាបាលគាត់ហើយ ​បានគាត់បាត់បង់ជីវិត ​គឺបងអត់ស្ដាយទេ ​តែម្ដាយ​នៅ​ធម្មតា ​និយាយធម្មតា តែ​បាត់​បង់​ទៅ​មួយប៉ប្រិចភ្នែក បានជាធ្វើឱ្យបងមានវិប្បដិសារីក្នុងជីវិតបងខ្លាំងណាស់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment