រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីពេលថ្មីៗនេះ ការប្រកួតចម្រៀង Beat The Best រដូវកាលទី១ ត្រូវឈានដល់វគ្គផ្តាច់ព្រ័ត ដោយក្នុងនោះ ម្ចាស់ពានរង្វាន់បានទៅលើ តារាចម្រៀង សួរ វិចិត្រ ដោយមានការគាំទ្រនិងសាទរ យ៉ាងច្រើនលើសលប់ពី បណ្តាមហាជន។
ទន្ទឹមនឹង ការលើកពានរង្វាន់និងមាននាមជា តារាចម្រៀងហើយនោះ តារាប្រុសរូបនេះ នៅទទួលបានទឹកប្រាក់លើកទឹកចិត្ត ក្នុងកម្មវិធីរហូតដល់ទៅ ១ម៉ឺន៥ពាន់ដុល្លារផងដែរ មិនតែប៉ុណ្ណោះ បើងាកទៅ ចៅហ្វាយនាយរបស់រូបលោកវិញ មិនខ្វាយខ្វល់ពី ទឹកប្រាក់កូនចៅទទួលបានឡើយ បែរជាធ្វើរឿងនេះឲ្យថែមទៀត។
ក្នុងនោះ គេឃើញ គណនីហ្វេសប៊ុក Panha Slameas ជាបុរសដែលមហាជនស្គាល់ច្បាស់ជា មនុស្សនៅពីក្រោយលើកទឹកចិត្ត តារាប្រុសរូបនេះ រហូតមកដល់ពេលនេះ បានបង្ហោះសារលើបណ្តាញសង្គម ភ្ជាប់ជាមួយនឹងរូបភាព រថយន្តថ្មីស្រឡាង នឹងតារាចម្រៀង សួរ វិចិត្រ ព្រមទាំងបញ្ជាក់ថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








0 comments:
Post a Comment