កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តាមរយៈគណនីឈ្មោះ សំអាងការ ស្រីម៉ៅមង្គល បានឡាយវីដេអូ យំរៀបរាប់គួរឱ្យអាណិត និង បង្ហាញពីសាច់សត្វជាទីស្រឡាញ់របស់ខ្លួនទាំង ៣ ក្បាល ត្រូវបានគេកាប់ជាដុំៗលាងទឹក ប្រុងយកធ្វើជាម្ហូបអាហារ ដោយគ្មានធម៌មេត្តា សូម្បីតែបន្តិច គួរឱ្យស្រណោះអាសូរបំផុត។
ក្រោយកើតហេតុ ម្ចាស់ឆ្កែបានរៀបចំប្រមែលប្រមូលបំណែកសាកសពសត្វជាទីស្រឡាញ់របស់ខ្លួនទាំង ៣ ក្បាល យកមកកប់ធ្វើបុណ្យ នឹងសែនឧទ្ទិសបន្តិចបន្តួច ជូនដំណើរចុងក្រោយយ៉ាងអាល័យបំផុត។
យ៉ាងណាមិញ ចំពោះចំណាត់ការនៃរឿងនេះវិញ បើតាមការបញ្ជាក់របស់ម្ចាស់ឆ្កែ នៅលើបណ្ដាញសង្គម Tik Tok នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា នៅពេលដែលកើតហេតុភ្លាមៗ ខ្លួនបានប្ដឹងប៉ូលិស និង ឃាត់ខ្លួនបានមនុស្សចំនួន ៩ នាក់ បញ្ជូនទៅស្នងការ ខណៈម្ចាស់ឆ្កែចង់ប្រាប់ឱ្យដឹងថា
ខ្លួនមិនទាមទារសំណងឡើយ មិនចង់បានសំណងឡើយ គឺចង់ឱ្យអ្នកដែលសម្លាប់សត្វទាំងអស់នោះ នាំគ្នាមកលត់ជង្គង់ សុំទោសសត្វជាទីស្រឡាញ់របស់ខ្លួននៅមុខផ្នូរ ព្រមទាំងចង់សួរទៅជនបង្កថា «បើជាអ្នក គេកាប់កូនអ្នកបែបនេះវិញ តើអ្នកឈឺឬអត់?»៕






0 comments:
Post a Comment