Tuesday, March 22, 2022

ប្រពៃណាស់! នេះជាមូលហេតុ កាឆយ នៅក្បែរជួយមើលថែលោកតា ព្រហ្មម៉ាញ នៅមន្ទីរពេទ្យ គួរឱ្យសរសើរ (មានវីដេអូ)

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលប្រមាណជា ៤ ថ្ងៃហើយ ដែលសិល្បករអាយ៉ៃជើងចាស់ដ៏ល្បីល្បាញ លោកតា ព្រហ្មម៉ាញ បានដួលសន្លប់ និង ត្រូវបញ្ចូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។ ដំណឹងនេះ ក៏បានធ្វើឱ្យអ្នកស្ថិតក្នុងចង្កោមសិល្បៈជាច្រើនមានក្ដីព្រួយបារម្ភចំពោះសុខភាពរបស់លោកជាខ្លាំង ក្នុងនោះសូម្បីតែបណ្ដាមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានជូនពរលោកឱ្យជាសះស្បើយឆាប់ៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយបញ្ចូនទៅដល់មន្ទីរពេទ្យភ្លាមៗ ស្ថានភាពលោកតា ព្រហ្មម៉ាន នៅតែជាក្ដីបារម្ភមិនទាន់ធូរស្រាលនៅឡើយ ថែមទាំងមានបញ្ហាឈឺក្បាល ដល់ថ្នាក់រវើរវាយទៀតផង តែយ៉ាងណារហូតមកដល់រសៀលថ្ងៃទី ២១ ខែមីនា កន្លងទៅនេះ តារាកំប្លែង កាឆយ ដែលជាអ្នកចេញចូលជិតដិតនឹងនៅមន្ទីរពេទ្យ បានបង្ហើបប្រាប់ពីស្ថានភាពសុខភាពរបស់លោកតា ព្រហ្ម ម៉ាញ បានធូរស្រាលបន្តិចហើយ ប៉ុន្ដែនៅវិលមុខ និង មិនទាន់អាចបរិភោគអាហារបាននៅឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ តារាកំប្លែង កាឆយ ដែលជាកូនស្រីរបស់តារាកំប្លែងជើងចាស់លោកតា សង់ ស៊ីស ត្រូវបានគេឃើញថា អ្នកនាង គឺជាបុគ្គលតែម្នាក់ ដែលបាននាំដំណឹងរបស់លោកតា ព្រហ្ម ម៉ាញ ជម្រាបដល់មហាជនឱ្យបានដឹង។ លើសពីនោះ រយៈពេលលោកតា ព្រហ្ម ម៉ាញ កំពុងសម្រាក និង ព្យាបាលនៅមន្ទីរពេទ្យ អ្នកនាង កាឆយ ក៏បាននៅក្បែរជួយមើលថែលោកតា ជាមួយនឹងភរិយារបស់លោកតា ព្រហ្ម ម៉ាញ ទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង កាឆយ បើទោះជាមិនបានជាប់សាច់ញាតិអ្វីនឹងសិល្បករអាយ៉ៃជើងចាស់ដ៏ល្បីល្បាញខាងលើក៏ពិតមែន ប៉ុន្តែក្រោយពីអ្នកនាងបានរៀបរាប់ពីមូលហេតុនៅជួយប្រតិបត្តិមើលថែលោកតា ព្រហ្ម ម៉ាញ ថា៖ «ខ្ញុំមិនអាចជួយអ្វីគាត់បានទេ មានតែទឹកចិត្តការគោរព និង ស្រលាញ់ដូចឪពុកម្តាយរបស់ខ្ញុំចឹង។ ពេលនេះទើបដឹង សិល្បៈពេលដែលអសមត្ថភាព ឬ ក៏ចាស់ទៅ ទើបយើងដឹងថាតម្លៃសិល្បៈមានកម្រិតណា។ មានតែសាងអំពើល្អ!…»។

ការបញ្ជាក់នេះដែរ ក៏បានធ្វើឱ្យមហាជនជាច្រើនមានការសរសើរនូវទឹកចិត្តដ៏ប្រពៃរបស់អ្នកនាង កាឆយ យ៉ាងខ្លាំងណាស់ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment