Wednesday, March 23, 2022

ញាកសាច់! ផ្អើលអ្នកសិល្បៈ ស្ងាត់ៗ នាយកុយ និង នាយក្រឹម ពួតដៃគ្នាធ្វើជំនួញជួញប្រែដីឡូត៍ លើអាជីពចាស់

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងជើងចាស់ដ៏ល្បីឈ្មោះ នាយកុយ និង នាយក្រឹម ដែលមហាជនអ្នកគាំទ្រ តែងឃើញវត្តមានរបស់អ្នកទាំងពីរសម្ដែងកំប្លែងជាមួយគ្នា ដែលជាដៃគូដ៏ស័ក្តិសមធ្វើឱ្យមហាជនសើចសប្បាយរាល់ឈុតឆាក និង សាច់រឿងកំប្លែងរបស់អ្នកទាំងពីរជាច្រើនកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រោយពីមិនសូវឃើញមានសកម្មភាពក្នុងវិស័យសិល្បៈដូចពីមុន ស្រាប់តែថ្មីៗនេះ តារាកំប្លែងជើងចាស់ទាំងពីររូបនេះ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញអ្នកទាំងពីរចាប់ដៃធ្វើជំនួញជាមួយគ្នា គឺបានសហការណ៍គ្នាបើកគម្រោងដីឡូត៍នៅឯទឹកដីខេត្តសៀមរាប ដែលគម្រោងនោះមានឈ្មោះថា «ដីឡូត៌ កុយក្រឹម អង្គរផាក»។ នេះបើតាមការបង្ហោះលើបណ្ដាញសង្គមផេកហ្វេសប៊ុក សិល្បករកម្ពុជា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះដែរ ក្រោយពីបានឃើញសិល្បករជើងចាស់ដ៏ល្បីទាំងរូបនេះ បើកជំនួញថ្មីរួមគ្នាបែបនេះ អ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការអបអរសាទរ និង ធ្វើការជូនពរឱ្យអ្នកទាំងពីរទទួលជោគជ័យក្នុងមុខជំនួញនេះផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment