ជារឿងដ៏គួរឱ្យមោទកភាពបំផុត រូបចម្លាក់អង្គរវត្តរបស់កម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានដាក់តាំងជាអចិន្ត្រៃយ៍ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នៅថ្ងៃសុក្រទី ០៦ ខែមីនា ឆាំ្ន ២០២០ រហូតមកទល់ពេលនេះ។
ការរៀបចំបែបនេះ ធ្វើឡើងក្រោមការសម្របសម្រួល ពីក្រុមមន្ត្រីអង្គការសហប្រជាតិ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាតិ នៅទីក្រុងញូវយ៉ក និង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ក្រោមការចង្អុលបង្ហាញ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស។
គួរឱ្យដឹងផងដែរថា ការដាក់តាំងរូបចម្លាក់អង្គរវត្ត នៅទីស្នាក់ការអង្គការសហប្រជាជាតិនេះ នឹងបង្ហាញអំពីវប្បធម៌សម្បូរបែប និង ជួយជំរុញវិស័យទេសចរណ៍របស់កម្ពុជា ព្រមទាំងជួយជំរុញវប្បធម៌ចម្រុះផ្សេងៗ ក្នុងចំណោមរដ្ឋសមាជិកនៃអង្គការសហប្រជាតិ៕








0 comments:
Post a Comment