Thursday, March 10, 2022

ក្ដៅៗ ទីបំផុត ទឹម រដ្ឋា សម្រេចប្រកាសថ្ងៃចូលរោងការច្បាស់ៗហើយ!

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ដងនេះ តារាសម្ដែង ទឹម រដ្ឋា បានប្រកាសពីពេលវេលាកំណត់នឹងដឹកដៃគូស្នេហ៍សំណព្វចិត្តចូលរោងការតាមប្រពៃណីច្បាស់លាស់ហើយ គឺមង្គលការរបស់អ្នកទាំងពីរនឹងប្រារព្ធឡើងនៅថ្ងៃទី ២៥ និង ២៦ ខែមីនា ឆ្នាំ ២០២២ ខាងមុខ បន្ទាប់ពីខកខានបានពន្យារពេលកន្លងមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបង្ហើបពីអនាគតកូនក្រមុំផ្ទាល់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានឱ្យដឹងថា ទឹម រដ្ឋា និង គូដណ្ដឹងគ្រោងរៀបចំកម្មវិធីមង្គលការរបស់ខ្លួនធំដុំមិនធម្មតាទេ ដោយនាងនឹងគ្រោងអញ្ជើញភ្ញៀវកិត្តិយសចូលរួមក្នុងមង្គលការរបស់ខ្លួនជាច្រើនតុ ដែលភាគច្រើនគឺសុទ្ធសឹងតែជាអ្នកស្ថិតក្នុងចង្កោមសិល្បៈ ចំណែកឯសំបុត្រអញ្ជើញក៏ត្រៀមនឹងចែកជូនក្នុងពេលឆាប់ៗនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្រាំប្រកាសពេលវេលារៀបការជាក់លាក់នេះ ទឹម រដ្ឋា និង គូស្នេហ៍ បានទាក់ទងមើលចិត្តថ្លើមគ្នារយៈពេលជាង ៥ ឆ្នាំមកហើយ ដោយកន្លងមកគូស្នេហ៍មួយគូនេះ តែងតែបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក ថតរូបបង្ហោះនៅលើបណ្ដាញសង្គម ស្ដែងពីក្ដីសុខតាំងពីមិនទាន់ក្លាយជាគូដណ្ដឹងនឹងគ្នាម្ល៉េះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment