ប្រិយមិត្តនិយមតាមដានជីវិតឯកជនរបស់សិល្បករ-ការិនី ក្នុងរង្វង់សិល្បៈ ច្បាស់ណាស់ប្រកាដជាចង់ដឹងនូវរឿងរ៉ាវឯកជនរបស់ពួកគេជាក់ជាមិនខាន។ ពិសេសនោះ គឺសិល្បករ-ការិនី ដែលធ្លាប់មានឈ្មោះល្បីល្បាញក្នុងរង្វង់សិល្បៈ តែត្រូវបានបញ្ចប់អាជីពនេះ ហើយទៅសាងជីវិតឯកជនយ៉ាងមានសុភមង្គល ដោយខ្លះបានរៀបការហើយ ហើយខ្លះទៀតក៏មិនទាន់នៅឡើយ ។
ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវរឿងរ៉ាវរបស់អតីតតារាស្រីចំនួន ២ រូប ដែលបានបាត់មុខលើវិថីសិល្បៈ កំពុងសំងំរស់នៅយ៉ាងមានសុភមង្គល លើគំនរទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភក្នុងនាមជាជំទាវទាំងវ័យក្មេង ក្រោយបានរៀបការនឹងស្វាមីជាឧកញ៉ា។
១. អតីតពិធីការិនី និង តារាសម្តែង លី ឈី
អតីតតារាស្រី លី ឈី ត្រូវបានបញ្ចប់លើអាជីពជាពិធីការិនី និង តារាសម្តែង ក្រោយចាប់ដៃរៀបការនឹងអតីតអ្នកដឹកនាំល្បីឈ្មោះ និង ជាអ្នកគ្រប់គ្រងផលិតកម្មថោន ប៊ុន រតនា នៅអំឡុងឆ្នាំ ២០១៩។ មិនយូរប៉ុន្មាន ស្វាមីរបស់អតីតារាស្រីខាងលើក៏បានទទួលបានគោរមងារជាឧកញ៉ា ហើយ លី ឈី ក៏បានឡើងងារជាជំទាវទាំងវ័យក្មេង ពោលគឺអាយុមិនទាន់ដល់ ៣០ ឆ្នាំ នៅឡើយ។ បច្ចុប្បន្ន លោកជំទាវ លី ឈី និង លោកឧកញ៉ា ប៊ុន រតនា ទទួលបានចំណងដៃកូនស្រី ១ នាក់ និង ប្រុស ១ នាក់។
២. អតីតពិធីការិនី វ៉ាន់ ម៉ូនិច
អតីតពីធីការិនី វ៉ាន់ ម៉ូនិច ក៏ដូចគ្នានឹងអតីតតារាស្រី លី ឈី ដែរ ដោយអតីតពិធីការិនីរូបនេះ បានក្លាយទៅជាជំទាវទាំងវ័យក្មេង ក្រោយពីបានរៀបការនឹងលោកឧកញ៉ាស្រស់សង្ហាជាស្វាមី។ បច្ចុប្បន្ន លោកជំទាវ វ៉ាន់ ម៉ូនិច ក៏កំពុងតែរស់នៅលើគំនរសុភមង្គល និង ទ្រព្យស្តុកស្តម្ភ ព្រមទាំងទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនប្រុសចំនួន ២ នាក់ផងដែរ៕









0 comments:
Post a Comment