Thursday, March 3, 2022

ផ្ទុះចចាមអារ៉ាម! ហាយសូរ Por បរិច្ចាគលុយ ៣ លានបាតឱ្យប៉ុស្តិ៍ប៉ូលិស ពេលទៅសុំទោសម្តាយ Tangmo

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែលរឿងរ៉ាវរបស់តារាស្រី Tangmo ដែលបានធ្លាក់ពីលើទូក ចូលក្នុងទន្លេចៅផាយ៉ា ហើយបានស្លាប់បាត់បង់ជីវិត ក្លាយជារឿងក្តីដែលកំពុងទទួលបានការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ពីក្រុមប៉ូលិសថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមានព័ត៌មានរសើប លេចបែកធ្លាយពីមួយទៅមួយពេញបណ្តាញសង្គម ដោយមហាជនសង្ស័យថា ក្រុមមន្ត្រីប៉ូលិសថៃ ហាក់លួចទទួលលុយក្រោមតុពីអ្នកមានលុយ និង មានអំណាច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយពាក្យចចាមអារ៉ាមនោះបានលើកឡើងថា ៖ «ហាយសូរ Por ដែលជាអ្នកបើកទូកនៅថ្ងៃកើតហេតុ បានចំណាយលុយ ៣ លានបាត បរិច្ចាគទៅដល់ប៉ុស្តិ៍ប៉ូលិស ដែលកំពុងកាន់កាប់ក្តីមួយនេះ នៅថ្ងៃទី ១ ខែមីនា ក្រោយពេលធ្វើការសុំខមាទោសម្តាយតារាស្រី Tangmo»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពាក្យចចាមអារ៉ាមនេះ ហាក់រីកសាយភាយជាខ្លាំង រហូតតម្រូវឱ្យ អ្នកតំណាងប្រចាំប៉ុស្តិ៍ប៉ូលិស Nonthaburi ចេញមុខបកស្រាយ និងច្រានចោលថា ៖ «មិនពិតទេ! មិនមានទេ! មិនមានការទទួលលុយបរិច្ចាគអ្វីនោះទេ ហើយពេលដែលក្រុមអ្នកនៅលើទូកមកសុំទោសម្តាយ Tangmo ក៏មិនមែនជាការអញ្ជើញពីខាងប៉ូលិសតម្រូវឱ្យពួកគេធ្វើនោះដែរ គឺពួកគេមកដោយខ្លួនឯង។ រឿងលុយបរិច្ចាគនេះ គឺមិនមានដូចការលើកឡើងនោះឡើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ឱ្យដឹងដែរថា ហាយសូរ Por ត្រូវបានគេរកឃើញថាជាស្វាមីរបស់តារាចម្រៀង Benz Prik Thai ដែលត្រូវជាកូនស្រីទោលរបស់ ឧត្តមសេនីយ៍ទោ Veerasak Meenawanichdamrong ដែលមានមុខតំណែងជាមេបញ្ជាការមជ្ឈមណ្ឌលស៊ើបអង្កេត នៃស្នងការដ្ឋាននគរបាលភូមិភាគទី ៨ និង ជាអ្នកមានអំណាច ប្រចាំប្រទេសថៃ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment