Friday, March 4, 2022

ម្តាយ Tangmo បញ្ជាក់ច្បាស់ៗ ជុំវិញការព្រមទទួលលុយពី Poh ជិត ១ លានដុល្លារ មិនខ្លាចការរិះគន់


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់មហាជនអ្នកដែលតាមដានរឿងរ៉ាវករណីស្លាប់របស់តារាសម្ដែងស្រី Tangmo Nida ដែលបានធ្លាក់ពីលើទូកស្លាប់កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ដោយនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២២ នេះ ស្រាប់តែអ្នកស្រី Panida ដែលត្រូវជាម្ដាយបង្កើតរបស់តារាស្រី Tangmo នោះ បានចេញមកសម្ភាសជាលើកដំបូងក្នុងកម្មវិធី ហូនកាសែ (โหนกระแส) ដោយបានទម្លាយរឿងលោកស្រីបានទទួលលុយជំនួយពីមិត្តម្នាក់ក្នុងចំណោម ៥ នាក់ នៅលើទូកចំនួន ៣០ លានបាត ដែលប្រមាណជិត ១ លានដុល្លារអាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់លុយចំនួន ៣០ លានបាតនេះ គឺកើតចេញពីទឹកចិត្តរបស់ហាយសូរ Poh ដែលជាមិត្តភក្តិម្នាក់ក្នុងចំណោម ៥ នាក់ នៅលើទូកដែលបានព្រមជួយលោកស្រី សម្រាប់ជាការចាត់ចែងបុណ្យ។ លុយចំនួន ៣០ លានបាត ទម្លាយក្នុងបទសម្ភាសលោកស្រី Panida គឺបានយកចំនួនសន្មតអាយុដែលតារាស្រី Tangmo នៅរស់ យកទៅគុណជាមួយនឹងប្រាក់ចំណូលដែលនាងរកបានក្នុងមួយរឿង ទឹកលុយនេះគឺពុំគិតលើថ្លៃថតម៉ូដ ឬ កម្មវិធីផ្សេងឡើយ។ ដូចនេះ លុយរកបានក្នុងមួយរឿង ១ លានបាត គុណជាមួយនឹងអាយុសន្មតដែល Tangmo អាចនៅរស់ ៣០ ឆ្នាំ គឺស្មើនឹង ៣០ លានបាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទម្លាយចំនួនទឹកប្រាក់នេះហើយ លោក Num Kanchai ហាក់មានការភ្ញាក់ផ្អើល ហើយក៏បានសួរភ្លាមៗទៅកាន់លោកស្រី Panida ជុំវិញមូលហេតុនៃការទទួលប្រាក់នេះ និង សំណួរចោទពីមហាជនជុំវិញការរិះគន់ពីមហាជន។ ថ្លែងក្នុងបទសម្ភាសជាមួយនឹងលោក Num Kanchai លោកស្រី Panida បានបញ្ជាក់ច្បាស់ៗថា មូលហេតុដែលលោកស្រីព្រមទទួលលុយពីលោក Poh ក៏ព្រោះតែលោកស្រីមើលឃើញពីអត្តចរិតស្លូតបូត សុភាពរាបសាររបស់ Poh ដែលជាមនុស្សប្រុសម្នាក់ល្អ និង សុភាពបំផុតក្នុងចំណោមមនុស្សប្រុសដែលលោកស្រីបានស្គាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងតែថ្ងៃកើតហេតុមកទល់ពេលនេះ Poh គឺជាមនុស្សម្នាក់គត់ដែលធ្វើឱ្យស្រីមានទំនុកចិត្ត លោក Poh តែងតែទូរសព្ទមកសម្ដែងការសោកស្តាយ និង សុំការអភ័យទោសជាមួយលោកស្រីរាល់ថ្ងៃ ដូចនេះហើយបានលោកស្រីព្រមលើកទោសឱ្យ Poh ១០០ ភាគរយតែម្តង ណាមួយលោកស្រីបានឃើញពីចេតនារបស់លោក Poh ថាជាមនុស្សសុភាពពិតមែន។ លើសពីនោះលោកស្រី Panida បានបន្តថា សម្រាប់រឿងក្ដីគឺនៅតែដំណើរការធម្មតា វាពុំពាក់ព័ន្ធជាមួយនឹងទឹកលុយនេះឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment