ថ្មីៗនេះដែរ មហាជនអ្នកគាំទ្រតារាចម្រៀងពហុជំនាញ មានវោហារកំប្លុកកំប្លែង លោក រ៉ូលីន កំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីរឿងរ៉ាវអាថ៌កំបាំងនៅពីក្រោយជីវិតជាតារាមានប្រជាប្រិយភាពរូបនេះ ដែលបានយំទាំងសស្រាក់នៅក្នុងកម្មវិធី «V TALK Confession» ថាខ្លួនសព្វថ្ងៃទូលទុក្ខកង្វល់ ភាពឯកាយ៉ាងខ្លាំង ក៏ព្រោះតែគ្មានឪពុកម្តាយ និង បងប្អូននៅក្បែរដូចមុន។
កិច្ចសំភាសនោះដែរ លោក រ៉ូលីន បានធ្វើឱ្យអ្នកគាំទ្រហាក់នឹកអាណិតដល់រូបលោកយ៉ាងខ្លាំង ក៏ព្រោះតែក្រោយស្នាមញញឹម បង្កសំណើចអ្នកគ្រប់គ្នា រ៉ូលីន បែរជាត្រូវទូលទុក្ខឱបភាពឯកាតែម្នាក់ឯងទៅវិញ។
ក្នុងនោះ ក្រោយពីរៀបរាប់ពីអារម្មណ៍ឯការបស់ខ្លួនជាសាធារណៈ លោក រ៉ូនលីន ក៏បានបន្ថែមទៀតថា សព្វថ្ងៃអ្វីគ្រប់យ៉ាងមិនដូចមុនទេ គឺមកដល់ផ្ទះម្នាក់ឯង អត់ម្តាយ អត់បងប្អូនដូចមុន ពិតជាឯកា ហើយភាពឯកានេះពេលខ្លះធ្វើឱ្យលោកចង់គិតខ្លីសម្លាប់ខ្លួនទៀត ប៉ុន្តែលោកមិនអាចធ្វើបាននោះទេ ក៏ព្រោះតែលោកនៅមានតួនាទីមើលថែម៉ែដោះ អាយុជិត ៨០ ឆ្នាំហើយ ដែលម៉ែដោះប្រៀបបីដូចជាម្តាយបង្កើតរបស់លោកដូច្នោះ ក្រៅពីម្តាយបង្កើតរបស់លោក។
ក្រោយពីវីដេអូកម្មវិធី «V TALK Confession» បង្ហាញអារម្មណ៍ពិតរបស់លោក រ៉ូលីន បានចែករំលែកហើយនោះ មហាជនអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនក៏បានចូលទៅខមមិនលើកទឹកចិត្តដល់លោក ព្រមទាំងសរសើរពីភាពក្លាហាននៃការចែករំលែករឿងរ៉ាវពិត និង ការតស៊ូរបស់លោកយ៉ាងខ្លាំង៕

0 comments:
Post a Comment