មកដល់ពេលនេះ ស្នេហារវាងតារាចម្រៀងប្រុសវ័យក្មេង នាយចឺម និង អ្នកមេម៉ាយសាច់សខ្ចី សេង សុខឃីម ត្រូវបានមហាជនទទួលដឹងឮស្ទើរផ្អៀងប្រទេសទៅហើយ ដោយគ្រាន់តែបើកចំហពីទំនាក់ទំនងស្នេហាមិនបានប៉ុន្មានផង ពួកគេតែងបង្ហោះរូបថតស្វីតៗ បង្ហាញពីសកម្មភាពផ្អែមល្ហែមស្ទើរតែមិនលស់ថ្ងៃនោះទេ។
ខណៈស្នេហាកំពុងតែល្អូកល្អិនដូចស្រមោចរោមស្ករ ស្រាប់តែនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ អ្នកនាង សេង សុខឃីម បានបង្ហោះសារប្លែកគួរឱ្យភ្ញាក់ផ្អើលមួយនៅលើគណនីហ្វេសប៊ុក ជាមួយនឹងអត្ថន័យធ្វើឱ្យមហាជនឃើញហើយស្រឡាំងកាំងព្រោះយល់ថា ទំនងជាទំនាក់ទំនងស្នេហាប៉ុន្មានខែរបស់នាង និង នាយចឺម កំពុងជួបរឿងរកាំរកូស។
សង្សារទី ៤ របស់ នាយចឺម រូបនេះបានរៀបរាប់ច្បាស់ៗថា ៖ «កាលដែលខ្ញុំ ដកអ្នកណាចេញពីចិត្ត មកពីខ្ញុំព្យាយាមអស់លទ្ធភាពហើយ ខ្ញុំមិនដែលសោកស្ដាយនូវការសម្រេចចិត្តរបស់ខ្លួនឯងទេ មិនមែនខ្ញុំមិនចេះឈឺចាប់ តែខ្ញុំជ្រើសរើស មិនឱ្យពិបាកចិត្តរាំរ៉ៃរាល់ថ្ងៃ ចំពោះអ្វីដែលមិនសមបំណងខ្ញុំ លើលោកនេះគ្មានអ្វីសមតាមបំណងទាំងអស់ទេ»។
ដ្បិតថាអ្នកនាង សេង សុខឃីម ទម្លាយពាក្យចាក់ដោតហាក់បង្ហាញថាកំពុងជួបរឿងមិនសមបំណងរហូតដកអ្នកណាម្នាក់ចេញពីចិត្តមិនស្ដាយក្រោយ ដែលត្រូវបានមហាជនសង្ស័យថាជាបញ្ហាស្នេហា តែនោះគ្រាន់ជាការសង្ស័យរបស់មហាជនប៉ុណ្ណោះ ព្រោះគេទើបតែឃើញគូស្នេហ៍អ្នកទាំងពីរផ្អែមល្ហែមជាមួយគ្នាថ្មីៗនៅឡើយ៕










0 comments:
Post a Comment