Tuesday, February 8, 2022

អុីយ៉ា!! សំងំៗ ជុំ លីណូ ក្លាយជាអភិជនលាក់មុខ កាន់ជំនួញច្រើនមុខទាំងក្នុង និង ក្រៅក្រុងភ្នំពេញ


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាមិនបានបង្ហាញវត្តមានជាញឹកញាប់នៅក្នុងវិថីសិល្បៈដូចមុនក៏ពិតមែន ប៉ុន្តែលោក ជុំ លីណូ ក៏នៅតែមិនទាន់ទៅណាឆ្ងាយពីអាជីពជាតារាចម្រៀងនៅឡើយនោះទេ ដោយជារឿយៗគេតែងឃើញលោកចូលរួមកម្មវិធីកម្សាន្តនានា និង មានផលិតបទចម្រៀងថ្មីផ្ទាល់ខ្លួនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណានេះក្តី ប៉ុន្តែតារាចម្រៀង ជុំ លីណូ ក៏កំពុងតែមមាញឹកក្នុងនាមជាថៅកែរបររកស៊ីច្រើនកន្លែង មានទាំងនៅក្នុងក្រុងភ្នំពេញ និង នៅតាមបណ្តាខេត្តនានាផងដែរ។ កាលពីអំឡុងឆ្នាំ ២០២០ កន្លងមក លោក ជុំ លីណូ បានបោះទុនមុខរបរថ្មី គឺលក់រថយន្តមានស្លាកយីហោថា ឃ្លាំងរថយន្ត ជុំ លីណូ US 8888 ដោយមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅដើមឆ្នាំថ្មី ឆ្នាំ ២០២២ តារាចម្រៀងប្រុសរូបនេះ ហាក់កាន់តែកាក់កបលើរបររកស៊ី លោកបានបន្ថែមមុខជំនួយផ្សេងទៀតដូចជាគម្រោងវីឡា និង ផ្សារ ជាដើម ហើយលោកក៏ទើបតែបើកសម្ពោធជាផ្លូវការនូវផ្សារមានយីហោ «ជុំ លីណូ» កាលពីដើមចុងខែមករា ឆ្នាំ ២០២២ នៅស្រុកអង្គរជ័យ ខេត្តកំពត ដោយបោះទុនជាង ២០ ម៉ឺនដុល្លារឯនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា តារាចម្រៀង ជុំ លីណូ សព្វថ្ងៃក្រោយពីសាងចំណងគ្រួសារហើយនោះ លោកទទួលបានចំណងដៃកូនស្រីមួយរូបហើយដែរ និង រស់នៅក្នុងលក្ខណៈជីវិតបែបថ្មីមួយគួរឱ្យសរសើរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment