Monday, February 14, 2022

អបអរសាទរ! អ្នកគាំទ្រដើរញញឹម ក្រោយគោព្រៃកម្ពុជា យកឈ្នះ ៦-០ លើ ប៊្រុយណេ យប់មិញ(មានវីដេអូ


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការប្រកួតពានរង្វាន់ AFF U23 CHAMPIONSHIP 2022 រវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិ ប៊្រុយណេ អាយុក្រោម ២៣ ឆ្នាំ បានបញ្ចប់យ៉ាងរលូនកាលពីរាត្រីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដោយក្នុងនោះកម្ពុជាទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរបំផុត គឺបានយកឈ្នះទៅលើដៃគូប្រកួត ៦-០ ឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក្រោយបញ្ចប់តង់ទី ១ កម្ពុជារកបាន ៣ គ្រាប់ទល់នឹង ០ ទៅលើក្រុមជម្រើសជាតិ ប៊្រុយណេ និង នៅតង់ទី ២ ក្រុមគោព្រៃជំទងរបស់កម្ពុជា បានបង្កើតចង្វាក់លេងយ៉ាងសង់តង់គ្នាបន្ថែមទៀត គឺពួកគេអាចរកគ្រាប់បាល់បន្ថែមទៀតទៅលើក្រុម U23 ប៊្រុយណេ ដល់ទៅ ៣ គ្រាប់ ដែលនាំឱ្យលទ្ធផលផ្លូវការក្រោយបញ្ចប់ការប្រកួត U23 កម្ពុជា បានយកឈ្នះ ៦-០ លើ U23 ប៊្រុយណេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការទទួលបានភាពជោគជ័យរបស់ក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា ដែលបានលត់គូបដិបក្ខ ប៊្រុយណេ មិនឱ្យតដៃត្រឡប់មកវិញនេះ បានធ្វើឱ្យអ្នកគាំទ្រដែលបានទៅទស្សនាផ្ទាល់ ក៏ដូចជាអ្នកគាំទ្រដែលបានទស្សនានៅតាមគេហដ្ឋាន ស្រែកហ៊ោអបអរសាទរ និង មានមោទកភាពបំផុតចំពោះក្រុមគោព្រៃជំទង់របស់កម្ពុជាយើង ដែលបង្ហាញខ្លួនយ៉ាងល្អក្នុងការប្រកួតលើកនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​



0 comments:

Post a Comment