កាលពីមួយរយៈមុនប្រិយមិត្តអ្នកតាមដានបណ្ដាញសង្គមប្រាកដជាបានជ្រាបខ្លះៗពីរឿង មេតុងទីនវ័យក្មេងដ៏ល្បីឈ្មោះ Mrr Heng ដែលមានអ្នកលេងហ្វេសប៊ុកមួយចំនួន ក្នុងនោះមានទាំងអ្នកសិល្បៈផង បានបង្ហោះសារប្រកាសរកមុខ ដោយកាលនោះក៏មានការប្រកាសថា មេតុងទីនរូបនេះ បានបោកលុយគេខ្ទង់ ៤០ ម៉ឺន ទៅ ៥០ ម៉ឺនដុល្លារ ហើយរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីរឿងរ៉ាវមួយនេះហាក់ស្ងប់ស្ងាត់ទៅវិញមួយរយៈ ស្រាប់តែនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ Mrr Heng ដែលជាមេតុងទីនខាងលើ បានបង្ហោះសារមួយដ៏ក្ដៅគគុក ដែលក្នុងអត្ថន័យនោះ លោកបានបញ្ជាក់ពាក្យមួយឃ្លាថា មានភ្លើងទើបមានផ្សែង ហើយពេលនេះលោកក៏បានត្រឡប់មកវិញដើម្បីដោះស្រាយរឿងមួយនេះជាមួយអ្នកពាក់ព័ន្ធ ហើយបើមានពេលវេលាគ្រប់គ្រាន់ លោកនឹងធ្វើការ Live វីដេអូបកស្រាយលម្អិត ចៀសវាសមានអ្នកយកបណ្ដាញសង្គមហ្វេសប៊ុកមកកាត់ក្ដីលោក។
Mrr Heng បានរៀបរាប់ថា ៖ «មានពេលខ្ញុំនឹង live ធ្វើការបកស្រាយ ពីរឿងដែលគេថាខ្ញុំបោកប្រាស់លុយគេ 400000$ ឬ 500000$។ ( បើជំពាក់គេខ្ចីពីមិត្តយកមកមករកស៊ីគឺមាន តែខ្ញុំសូមជំទាស់ ហើយស្នើដល់អ្នកនិយាយ យកអីមកបូកឃើញចំនួនលុយដល់ថ្នាក់ 50 ម៉ឺន ថតឯកសារខមមិនខាងក្រោមមក តែបើកូនបំណុលខ្ញុំវិញគឺលើស 50 ម៉ឺនទៀត ឯកសារមានគ្រាន់ តែគេមិនសងខ្ញុំ ហើយខ្ញុំត្រូវចេញសងជំនួសគេ) ធម្មតាមានភ្លើងទើបមានផ្សែង រឿងវាមានចំណុចផ្ដើម ក៏មានចំណុចបញ្ចប់ដូចគ្នា.! ថ្ងៃ ២៤ ខែ ០១ ឆ្នាំ ២០២២ ខ្ញុំបានមកវិញ ហើយផ្ដល់ដំណឹងដល់អ្ននពាក់ព័ន្ធហើយ ក៏កំពុងដោះស្រាយបញ្ហាជូនពួកគាត់.! ហើយទើបតែថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្ហាញមុខជាសាធារណៈ ដើម្បីយកពេលណាមួយក្នុងការបកស្រាយឱ្យលម្អិត ថារឿងវាចាប់ផ្ដើមពីចំណុចណាមកមុនគេ។
សូមកុំឱ្យបងប្អូនដែលមិនពាក់ព័ន្ធខ្លះគាត់អត់ដឹងរឿងច្បាស់ គាត់យក Facebook មកកាត់សេចក្ដីខ្ញុំ។ហើយក៏ខ្ញុំមិនទាន់និយាយថាខ្ញុំត្រូវទាំងអស់ដែរ»៕







0 comments:
Post a Comment