Saturday, February 5, 2022

បើចឹងៗអីហ៊ានទិញអត់?! ស្ត្រីម្នាក់តុបតែងខ្លួនជាហ្សំប៊ី ឡាយលក់ខោអាវខ្មោចតាមអនឡាញ ទាក់ភ្នែកមហាជន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​លក់​ខោអាវ​អនឡាញ​សញ្ជាតិ​ថៃ​ម្នាក់​ឈ្មោះ Kanittha Thongnak បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​តាម​បណ្ដាញ​សង្គម​ជាច្រើន ក្រោយ​រូប​នាង​បាន​ធ្វើ​ការ​តុបតែង​ខ្លួន​ជា​ហ្សំប៊ី ឈរ​ឡាយ​លក់​ខោអាវ​មនុស្ស​ដែល​បាន​ស្លាប់​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង Kanittha អាយុ ៣៤ ឆ្នាំ បាន​ចាប់​អារម្មណ៍​ថា​មហាជន​តាមដាន​ការ​ឡាយ​របស់​នាង​គឺ​មាន​ការ​កើន​ឡើង ក្រោយ​រូប​នាង​ចាប់​ផ្ដើម​ធ្វើ​ការ​ឡាយ​ដោយ​មាន​តុបតែង​មុខ​ជា​ខ្មោច​គួរ​ឱ្យ​ខ្លាច។ តាម​ការ​បញ្ជាក់​របស់​ស្ត្រី​រូប​នេះ បាន​ឱ្យ​ដឹង​ថា នាង​ចំណាយ​ពេល​រហូត​ដល់​ទៅ ៣ ម៉ោង​លើ​ការ​តុបតែង​មុខមាត់​ខ្មោច​ហ្សំប៊ី​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​ប្រាប់​សារព័ត៌មាន Reuters នាង Kanittha បាន​និយាយ​ថា ៖«រាល់​ខោអាវ​ទាំង​អស់​ដែល​ខ្ញុំ​លក់​គឺ​ជា​របស់​អ្នក​ដែល​បាន​ស្លាប់​ទៅ ដោយ​មូលហេតុ​ផ្សេង​ៗ​គ្នា។ ចាប់​តាំង​តែ​ពី​ចាប់ផ្ដើម​តុបតែង​មុខ​ជា​ខ្មោច​ឡាយ​លក់​មក អតិថិជន​របស់​ខ្ញុំ​គឺ​កើន​ឡើង​ដល់ ៥ ទៅ ៦ ពាន់​នាក់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Kanittha ដែល​រៀន​ការ​តុបតែង​មុខ​តាម​អ៊ីនធឺណែត បាន​លក់​ខោអាវ​រាប់​គិត​ពី​តម្លៃ ១០ បាត ទៅ ១០០ បាត។ នាង​ចាប់ផ្ដើម​មាន​គំនិត​លក់​ខោអាវ​សព​នេះ ខណៈ​ពេល​ដែល​នាង​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​គេ ហើយ​ឃើញ​សម្លៀកបំពាក់​សព​ត្រូវ​គេ​ដុត​ចោល​តាម​ប្រពៃណី​ទំនៀមទម្លាប់។ Kanittha ក៏​ចាប់​គិត​ថា បើ​យក​ខោអាវ​ទាំង​នោះ លក់​បន្ត​គឺ​ប្រសើរ​ជាង​ការ​ដុត​ចោល​បែប​នេះ នាង​ក៏​បាន​និយាយ​ជាមួយ​អាចារ្យ​សុំ​ខោអាវ​ទាំង​នោះ ដើម្បី​យក​លក់​អនឡាញ ហើយ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​លក់ នាង​នឹង​ចូល​ជា​បច្ច័យ​ទៅ​វត្ត​ខ្លះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពី​នេះ​ទៅ​ទៀត ក្រៅ​ពី​លក់​ខោអាវ​សព Kanittha ក៏​មាន​ការ​លក់​វត្ថុ​គួរ​ឱ្យ​ខ្លាច​មួយ​ចំនួន​ផ្សេង​ទៀត រួម​មាន​ទាំង​តុក្កតា​ហ្សំប៊ី​ជា​ដើម​ផង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

0 comments:

Post a Comment