នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ មានឃ្លីបវីដេអូថ្មីមួយទៀតហើយ ដែលកំពុងស្ទើរឱ្យមានការរំជួលចិត្តរំជួលអារម្មណ៍ពាសពេញបណ្តាញ Tiktok របស់ថៃ ដោយគេឃើញមានលោកតាម្នាក់ កំពុងអង្គុយមើលមុខរូបសូនភរិយាទាំងទឹកមុខស្រពាប់ស្រពោន ព្រមទាំងនិយាយសាសងជាមួយធ្វើដូចជាមានជីវិតដូច្នោះឯង។
តាមព័ត៌មានបានឱ្យដឹងថា លោកតា និង លោកយាយគឺជាគូស្វាមីភរិយានឹងគ្នា តែគួរឱ្យសោកស្តាយលោកយាយក៏បានលាចាកលោកទៅមុនបាត់ទៅហើយ បន្សល់ឱ្យលោកតានៅកណ្តោចកណ្តែងបេះដូងតែម្នាក់ឯង។
លោកតាពិតជាស្រឡាញ់ភរិយារបស់ខ្លួនខ្លាំងណាស់ ដោយបានស្រែកហៅរកយាយគ្រប់ពេលវេលា ដោយចាំមិនបានថាយាយបានស្លាប់បាត់នោះទេ។ ឃើញដូចនេះ កូនចៅគឺពិតជាពិបាកទ្រាំមើលមិនតិចឡើយ ទើបបាននាំគ្នានឹកឃើញធ្វើរូបសូនរបស់លោកយាយឡើង រួចស្លៀកពាក់ស្អាតបាតឱ្យដូចយាយ ហើយយកមកដាក់ក្នុងផ្ទះ ឱ្យលោកតាបានឃើញមុខរាល់ថ្ងៃ និង សាសងជាមួយទាំងក្តីស្រឡាញ់បែបនេះ។
យ៉ាងណាមិញ មហាជននៅលើបណ្តាញសង្គមគ្រាន់តែឃើញវីដេអូនេះហើយ ម្នាក់ៗក៏អត់រំជួលចិត្តទៅតាមមិនបានដែរ ព្រោះគេមិននឹកស្មានថាស្នេហារបស់យាយតាគូនេះ ពិតជាជ្រៀលជ្រៅថ្នាក់នេះឡើយ៕





0 comments:
Post a Comment