ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ថា មន្ត្រីរបស់អគ្គនាយកដ្ឋាន បានរកឃើញនូវបង្គានាំចូល ប្រមាណជាង ១០០ គីឡូក្រាម ដែលមានផ្ទុកសារធាតុចាហួយ។
តាមការបញ្ជាក់ពីប្រភពអគ្គនាយកដ្ឋាន បានឱ្យដឹងទៀតថា បង្គាដែលរកឃើញមានផ្ទុកសារធាតុចាហួយនេះ នាំចូលមកពីប្រទេសវៀតណាម តាមច្រកព្រំដែនខេត្តកំពត។
គួរបញ្ជាក់ថា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នេះ មន្រ្តីជំនាញសាខាក.ប.ប. ខេត្តកំពត បានចុះសហការត្រួតពិនិត្យបង្គាស្រស់នាំចូលនៅច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។ ក្នុងចំណោមបង្គានាំចូលសរុបចំនួន ១៣តោន៦២៥គីឡូក្រាម មន្រ្តីជំនាញបានរកឃើញបង្គាចំនួន ១២៨គីឡូក្រាមមានសារធាតុ CMC (ចាហួយ) ។ មន្រ្តីជំនាញបានដកហូតបង្គាដែលមានសារធាតុ CMC ទាំងនោះទៅកម្ទេចចោលតាមនីតិវិធី៕

0 comments:
Post a Comment