Sunday, February 27, 2022

រយលានអត្ថន័យ! គូស្នេហ៍វ័យចាស់ ធាក់កង់ឌុបគ្នា ទៅចាក់វ៉ាក់សាំងកូវីដ ផ្អែមល្ហែមបំផុត

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ស្ញើចសរសើរជាខ្លាំង ចំពោះសកម្មភាពលោកតា និង លោកយាយមួយគូ ដែលលោកតាបានទាញកង់ដឹកលោកយាយ ដែលជាភរិយាជាទីស្រឡាញ់ ទៅចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ធ្វើឱ្យមហាជនច្រណែន ស៊ែរចែករំលែកព្រោងព្រាត ពេញបណ្ដាញសង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងសកម្មភាពរបស់លោកតាលោកយាយខាងលើ បើតាមវីដេអូប្រមាណជិត ០១ នាទី​ដែលបង្ហោះដោយ គណនីមួយឈ្មោះ Bav Kong បានបង្ហាញពីសកម្មភាពលោកតាជូនភរិយារបស់ខ្លួនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅភូមិទឹកជុំ ឃុំអភិឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយក្ដីស្រឡាញ់ ព្រួយបារម្ភ និង យកចិត្តទុកដាក់បំផុត តាំងពីពេលធាក់កង់ឌុបទៅចាក់វ៉ាក់សាំង រហូតដល់ពេលលោកយាយទទួលបានការចាក់វ៉ាក់សាំងរួចរាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ តាមរយៈសកម្មភាពមួយនេះ គឺជាគំរូដ៏ល្អប្រពៃបំផុត ដែលអ្នកមានជីវិតគូតែងតែប្រាថ្នាចង់បាន ជាពិសេសគឺការមើលថែ ព្រួយបារម្ភគ្នាទៅវិញទៅមក រហូតដល់វ័យចាស់ព្រឹទ្ធចាស់ព្រេងរៀងខ្លួន ដែលពាក្យខ្មែរយើងតែងពោលថា កាលវេលាតែងតែផ្លាស់ប្ដូរ តែក្ដីស្រឡាញ់ពិតពុំដែលប្រែប្រួលឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment