Monday, February 28, 2022

កក្រើកហើយ! ម្តាយ Tangmo ប្រាប់ពីដំរួយរកឃើញថ្មីៗជាច្រើន ក្រោយគេកោលស្យវិច័យសពកូនស្រី (មានវីដេអូ)

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីរុករកអស់រយៈពេលជិត ៣ ថ្ងៃ នៅទីបំផុតកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវេលាប្រមាណជា ១៣ និង ១០ នាទីកន្លងទៅក្រុមជួយសង្គោ្រះក៏បានរកឃើញតារាស្រី Tangmo ហើយដោយស្ថិតក្នុងជាសភាពជាសាកសពទៅ។ បន្ទាប់ពីដឹងដំណឹងថាតារាស្រី Tangmo បានទទួលអនិច្ចកម្មយ៉ាងសង្វេគបែបនេះមហាជនម្នាក់ៗហាក់មានសេចក្ដីរន្ធត់ និង អាសូរដល់នាងយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីរកឃើញសព ភ្លាមៗនោះប៉ូលិសក៏បានយកតារាស្រី Tangmo ទៅមជ្ឈមណ្ឌលកោលស្យវិច័យដើម្បីស្រាវជ្រាវរកមូលហេតុពិតនៃការស្លាប់។ ក្រោយពីកោលស្យវិច័យហើយក្រុមគ្រូពេទ្យបានរកឃើញស្នាមរបួសប្រមាណជា ១ ចង្អាមនៅលើភ្លៅខាងធ្វេង។ ក្រោយពីបញ្ចប់ការធ្វើកោលស្យវិច័យលើសព តាមការសន្និដ្ឋានបឋមតារាស្រីរូបនេះ គឺស្លាប់ដោយសារតែលង់ទឹក ព្រោះក្រុមប៉ូលិសបានរកឃើញខ្សាច់ជាច្រើននៅក្នុងសួតរបស់តារាស្រី Tangmo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើងាកទៅមើលម្ដាយរបស់តារាស្រី Tangmo ឯណោះវិញ ក្រោយពីលទ្ធផលកោសល្យវិច័យចេញមកថា កូនស្រីស្លាប់បណ្ដាលមកពីការលង់ទឹកគ្មានមូលហេតុនេះ លោកស្រីហាក់ពុំទាន់អាចទទួលយកបានឡើយ។ ថ្លែងក្នុងបទសម្ភាសទាំងទឹកភ្នែកលោកស្រី Panida Siriyudthayothin មិនជឿឡើយថាកូនស្រីខ្លួនស្លាប់ដោយលង់ទឹក ព្រោះសភាពនៃសពបានរកឃើញមានស្នាមរបួសយ៉ាងជ្រៅ រីឯមុខក៏មានឈាមប្រឡាក់ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទោះបីបញ្ចប់ការកោសល្យវិច័យក៏ពិតមែន តែក្រុមប៉ូលិសនៅតែបន្តបេសកម្មស៊ើបអង្កេតដដែល ព្រោះការស្លាប់នេះហាក់មានការសង្ស័យនៅឡើយ ដោយខណៈនេះក្រុមប៉ូលិសក៏នឹងបន្ដក្ដី កោះហៅមិត្តភក្តិតារាស្រី Tangmo ដែលស្ថិតនៅលើទូកទាំង ៥ នាក់នោះ មកបំភ្លឺឱ្យច្បាស់ៗ ដើម្បីវែករកការពិតឱ្យឃើញឆាប់ៗ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment