ភ្នំពេញ៖ ពិតណាស់ ក្រោយពីល្បីសុះសាយរឿងបំណុលជុំទិសរួចមក តារាកំប្លែង អ្នកនាង ខ្ញុង ក៏បានលាឈប់ពីសិល្បៈលេងបានបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ទៀតហើយ។ ជាមួយគ្នានេះ អ្នកនាង និងស្វាមីក៏បានងាកមកចាប់មុខរបរលក់ប្រហុកផ្អកធម្មតា។
ជាមួយគ្នានេះ អាចនិយាយបានថា គ្រោះក្លាយជាលាភបន្ទាប់ពីមានរឿងរ៉ាវល្បីពេញបណ្ដាញសង្គមមក អ្នកនាង ខ្ញុង ក៏ទទួលបានការអាណិតអាសូរពីបណ្ដាមហាជន អ្នកគាំទ្រ ជាច្រើនផងដែរ។ ជាពិសេសនោះគឺ មុខរបរលក់ប្រហុកផ្អករបស់នាង ក៏កាន់តែកាក់កប ដាច់ច្រើនជាងមុន លើសពីនេះក៏មានម្ចាស់ការ ហៅចេញរោងកាត់សក់ជាហូរហែរផងដែរ។
យ៉ាងណាមិញ សព្វថ្ងៃគេក៏សង្គេតឃើញ ខ្ញុង ហាក់មានពន្លឺជីវិតកាន់តែតែស្រស់ថ្លាបានច្រើន ព្រោះតែជីវភាពក៏មានភាពធូរធារជាងមុន បើទោះបីជាមិនបានចូលជាកំប្លែងដូចមុនទៀតយ៉ាងណាក្តី៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖








0 comments:
Post a Comment