Tuesday, February 8, 2022

រំលងផុត ១២ ឆ្នាំហើយ សុវណ្ណ មករា នៅរំឭករឿងឈឺចាប់មួយនេះ ចំពោះមុខកូនៗទៀត

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនចាស់ក្មេងដែលគាំទ្រវិស័យភាពយន្ត ប្រាកដជាស្គាល់តារាសម្ដែងប្រុសរូបសង្ហា សុវណ្ណ មករា មិនខាន ដោយកន្លងមកតារាប្រុសរូបនេះបានបង្ហាញវត្តមានសម្ដែងខ្សែភាពយន្តបុរាណខ្មែរ វីដេអូចម្រៀងកាយវិការច្រើនរាប់ភ្លេច ដែលសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថា សុវណ្ណ មករា ធ្លាប់ទទួលបានភាពជោគជ័យនៅក្នុងវិស័យសម្ដែងភាពយន្ត តែបើងាកទៅមើលជីវិតស្នេហាក្រៅឆាកវិញ តារាប្រុសរូបនេះបានជួបរឿងប្រេះឆាជាមួយអ្នកនាង ឈិន សុធារី ច្រើនឆ្នាំមកហើយ ដោយបន្សល់ទុកនូវចំណងដៃកូនភ្លោះចំនួន ២ នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកខណៈស្ងប់ស្ងាត់ពីវិស័យសិល្បៈច្រើនឆ្នាំ ថ្មីៗនេះ សុវណ្ណ មករា បានចេញមកបង្ហោះសាររំឭករឿងរ៉ាវឈឺចាប់កាលពី ១២ ឆ្នាំមុន ដែលជាពេលវេលាលោកបានបាត់បង់លោកឪពុកជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់ នៅចំពោះមុខកូនៗរបស់លោក ដោយរៀបរាប់ថា ៖ «ថ្ងែដែលកូនៗបានឃើញមុខពុក ក៏ជាថ្ងែដែលពុកលែងបានឃើញមុខលោកតារបស់កូនៗដែរ លោកតារបស់កូនបានលាចាកចោលពុកអស់រយៈពេល ១២ ឆ្នាំហើយ ថ្ងែនេះជាថ្ងែគម្រប់ខួប ១២ ឆ្នាំ លោកតារបស់កូនៗ គឺថ្ងែទី ០៧.០២.២០១០»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


0 comments:

Post a Comment