ថៃ៖ ដូចដែលធ្លាប់បានដឹងមកហើយថា អ្នកលក់អនឡាញដ៏ល្បី Pimrypie ហាក់កំពុងតែមានការគាំទ្រពីអតិថិជន ដែលបានធ្វើឲ្យការរកស៊ីរបស់នាងកាន់តែកាក់កប រលូនទៅមុខ ព្រមទាំងអាចឲ្យនាងរកបានចំណូលយ៉ាងច្រើន នាពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញ អ្នកជំនួញរូបស្រស់ម្នាក់នេះ មិនត្រឹមតែធ្វើឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ទៅលើការរកស៊ីរបស់នាងតែប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេបានផ្ដោតការយកចិត្តទុកដាក់ទៅលើសម្រស់របស់នាងកាន់តែខ្លាំងឡើង ជាមួយនឹងការរៀបចំខ្លួន លេងស្ទាយ៍មុខមាត់ដ៏ទាក់ទាញ ខណៈដែលទម្រង់មុខមាត់របស់នាងបែបនេះ ក៏ត្រូវបានគេដឹងថា នាងបានធ្វើការកែកុនយ៉ាងច្រើន។
អ្វីដែលសំខាន់នោះ Pimrypie ក៏ធ្លាប់បានបង្ហើបថា រូបនាងបានធ្វើការកែសម្ផស្ស ទៅលើច្រមុះ ធ្វើថ្ងាស សាក់ចិញ្ចើម វះកាត់ត្របកភ្នែក ធ្វើរោមភ្នែកឲ្យវែង កែមាត់ ជាពិសេស កាន់តែខ្លាំងជាងគេនោះ គឺនៅត្រង់កន្លែងចង្កា ដែលនាងបានធ្វើវារហូតដល់ទៅ ៦ ឬ ៧ ដល់ ហើយ។ ម៉្យាងវិញទៀត ការកែកុនយ៉ាងច្រើនបែបនេះ ពិតជាធ្វើឲ្យសម្រស់របស់នាងកាលពីមុន និងបច្ចុប្បន្ន កាន់តែមានភាពខុសប្លែក មើលសឹងតែមិនស្គាល់ជាមួយនឹងភាពស្រស់ស្អាតជាងមុន ក៏ដូចជាធ្វើឲ្យនាងមានការពេញចិត្តនឹងលទ្ធផល ដែលទទួលបាន ផងដែរ៕ ប្រភពពី ខ្មែរឡូត










0 comments:
Post a Comment