Thursday, February 10, 2022

ក្ដៅដូចបាយពុះ! សេដ្ឋីនី Pimrypie ត្រូវលោក Nawat ចេញមកពន្លះកប់ៗមាត់ ព្រោះតែរឿងនេះ

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ កំពូលសេដ្ឋីនីអនឡាញ Pimrypie កំពុងតែមានជម្លោះជាមួយនឹង Youtuber ម្នាក់ ទាក់ទងនឹងរឿង Review ម្សៅ ដែលធ្វើឱ្យមហាជនជាច្រើនបានកើតការមិនពេញចិត្តចំពោះនាងជាខ្លាំង ព្រោះមហាជនខ្លះគិតថា នាងបានប្រើប្រាស់សម្តីកាយវិការមិនសមរម្យ ចំពោះការឆ្លើយតបក្នុងរឿងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ រឿងនេះមិនទាន់ស្ងាត់ស្រួលបួលផង ស្រាប់តែឥឡូវនេះ Pimrypie មកត្រូវលោក Nawat ស្ថានិករបស់កម្មវិធី Miss Grand ថាឱ្យផាំងៗថា នាងជាអ្នកលក់ ប្រើប្រាស់ពាក្យសម្តីមើលងាយអ្នកទិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ នាងបាន Live លក់ ហើយក៏មានអ្នកទិញចូលមកខមមិនតថ្លៃ ស្រាប់តែនាងបានតបផាំងៗទៅវិញថា «បើចង់បានថោកទៅរកទិញតាមផ្សារក្បែរផ្ទះទៅ កុំមកតចុះតឡើង មុខមាត់ជាតិកំណើតអ្នកឯងរបៀបម៉េច អ្នកឯងនៅរករបស់បែបហ្នឹងទៅ»។ ភ្លាមៗនោះ មានបណ្ដាមហាជនជាច្រើនក៏បានផ្ទុះកំហឹងជាខ្លាំង ព្រោះពាក្យសម្តីនេះ ពិតជាធ្ងន់ធ្ងរប៉ះពាល់ដល់អារម្មណ៍អ្នកទិញណាស់ ដោយហេតុផលថា អ្នកលក់មិនសមបោះសម្តីបែបនេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មាន ស្រាប់តែ Pimrypie ក៏បានចេញមុខមកសុំទោសបកស្រាយវិញដែរថា តាមពិតទៅខ្លួនគ្រាន់តែនិយាយលេងសើចជាមួយអ្នកទិញប៉ុណ្ណោះ មិនមានចេតនាចង់មើលងាយអ្វីនោះទេ ហើយម្យ៉ាងទៀតខ្លួនក៏ទម្លាប់មាត់លឿន មាត់ឆៅ ទើបនិយាយមិនចេះគិតបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែបើទោះជាសុំទោសហើយយ៉ាងណាក្តី ក៏ស្រាប់តែលោក Nawat បានចេញមុខមកពន្លះនាងម្តងទៀតបែបនេះថា៖ «មើលវីដេអូនេះហើយ ដឹងចរិតនាងច្បាស់តែម្តង ខ្ញុំនឹងមិនទិញអីវ៉ាន់នាងដាច់ខាត សូម្បីតែមួយបាត ឱ្យចេះគិតខ្លះផងថា អ្នកទិញគឺជាព្រះ។ មិនថា live លក់និយាយបែបម៉េចទេ អ្នកមើលមានគ្រប់ភេទគ្រប់វ័យ គួរចេះអាណិតគេខ្លះផង បើមិនអាណិតគេទេ ក៏អាណិតកូនខ្លួនឯងផង ដែលត្រូវមកស្តាប់ម្តាយនិយាយបែបនេះ ហើយមនុស្សក្នុងសង្គមថៃ ភាគច្រើនជាអ្នកក្រីក្រ ដូច្នេះកុំនិយាយឱ្យគេឈឺចាប់ជាងនេះទៀតអី»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

0 comments:

Post a Comment