នេះជាការបាត់បង់ដ៏ធំមួយសម្រាប់តារាសិល្បៈក្នុងវិស័យកម្សាន្ត ចំពោះការចាកចេញ ដោយមិនវិលត្រឡប់របស់តារាសម្ដែងស្រី Tangmo Nida ដោយការចូលរួមរំលែកទុក្ខពីសំណាក់មហាជនក៏ដូចជាមិត្ដរួមអាជីពជាច្រើនដល់ក្រុមគ្រួសារ។
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ តាំងពីថ្ងៃបុណ្យបានធ្វើឡើងនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ១៣ ខែមីនា នេះ ឃើញមានបងប្អូនក្នុងវិស័យកម្សាន្ត រួមទាំងអ្នកគាំទ្រផ្ទាល់របស់ Tangmo បាននាំគ្នាមកចូលរួមក្នុងពិធីបុណ្យសព ដើម្បីកាន់ទុក្ខដល់តារាស្រីរូបនេះ ចំនួន ៣ ថ្ងៃ នៅឯព្រះវិហារមួយកន្លែង ក្នុងទីក្រុងបាងកក។
ជាក់ស្ដែង ថ្មីៗនេះមានរឿងមួយទៀតបានធ្វើឱ្យមហាជនរំជួលចិត្តយ៉ាងច្រើន ខណៈដែលបានឃើញរូបថតមួយសន្លឹក ដែល Anna ត្រូវជាមិត្តជិតស្និទ្ធិរបស់ Tangmo បានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតសន្លឹកនេះ គឺជារូបថតរបស់ Bird និង Tangmo ដែលត្រូវបានគេយកទៅកាត់តរូបអ្នកទាំងពីរ ឈរទន្ទឹមគ្នា មើលទៅពិតជាមានភាពស្រណោះអាល័យជាពន់ពេក វាហាក់ដូចជារូបភាពដ៏រស់រវើកមួយសម្រាប់អ្នកទាំងពីរ។
ឃើញដូច្នេះ បានធ្វើឱ្យអ្នកនិយមលេងក្នុងបណ្ដាញសង្គម ប៉ះអារម្មណ៍ឆួលខ្លោចចិត្តជាខ្លាំង នៅពេលដែលបានឃើញរូបថត Bird និង Tangmo ឈរជាមួយគ្នាបែបនេះ។ ក្នុងនោះដែរ Anna បានសរសេរជា Caption ផងដែរថា៖ «មិនដឹងថាអ្នកណាធ្វើរូបនេះឡើងនោះទេ ប៉ុន្តែនេះគឺជារូបភាពដ៏ស្អាតមួយសន្លឹក»។ ហើយអ្នកគាំទ្រក៏បានចូលមក Comment រួមទាំង Like និង Share រូបភាពនេះយ៉ាងច្រើនកុះករ៕






0 comments:
Post a Comment