Sunday, March 13, 2022

ស្ទើរមិនជឿ! ជីវិតតួ «ថាំងចេង» ធ្លាប់រងអាស្រូវផិតប្រពន្ធ ឈ្លោះគ្នាបែកផ្សែង ផ្អើលវិស័យសិល្បៈហុងកុង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ជំនាន់​ឆ្នាំ ១៩៩០ តារា​សម្ដែង​ប្រុស Kwong Wa គឺ​ជា​តារា​ដ៏​ល្បីល្បាញ​ខ្លាំងក្លា​ម្នាក់​ប្រចាំ​ហុងកុង។ កើត​មក​ជាមួយ​រូបរាង និង​ រូប​សម្រស់​បាន​ទាំង​ព្រម Kwong Wa ក៏​ចាប់ផ្ដើម​មាន​ការ​ស្រឡាញ់​លើ​វិស័យ​សិល្បៈ។ ក្នុង​ឆ្នាំ ១៩៨៦ លោក​ក៏​បាន​ចូលរួម​ថ្នាក់​ហ្វឹកហាត់​សម្ដែង​របស់​ក្រុមហ៊ុន ATV ដោយ​មិន​ដល់​កន្លះ​ឆ្នាំ​ផង លោក​ក៏​ទទួល​បាន​តំណែង​តួ​ឯក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូត​ដល់​ឆ្នាំ ១៩៩៦ តារា​សម្ដែង​ប្រុស​មុខ​មាន​មន្ត​ស្នេហ៍​រូប​នេះ ក៏​បាន​ផ្លាស់​ទៅ​សម្ដែង​ឱ្យ​ទូរទស្សន៍ TVB វិញ ដោយ​ពេល​នោះ​គ្រាន់​តែ​ចូល​​ភ្លាម លោក​ក៏​ត្រូវ​បាន​ជ្រើស​ឱ្យ​ដើរ​ជា​តួអង្គ «ថាំង​ចេង» ប្រចាំ​ខ្សែ​ភាពយន្ត​ភាគ​ហុងកុង «ដំណើរ​ឆ្ពោះ​ទៅ​លោក​ខាង​លិច» (Journey to the West)។ ពេល​នោះ​ហើយ ដែល​តារា​សម្ដែង Kwong Wa ទទួល​បាន​ការ​សរសើរ​មិន​ដាច់​ពី​មាត់ ថា​ជា​តួ​ថាំង​ចេង​ដែល​ស្រស់​សង្ហារ​ជាង​គេ​បំផុត។ គុណបុណ្យ​គ្រង​តំណែង​តួអង្គ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​លោក​កាន់​តែ​កើន​ភាព​ល្បីល្បាញ​ថែម​មួយ​កម្រិត​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក ក្រៅ​ពី​ភាព​ជោគជ័យ​លើ​ការងារ បើ​ងាក​មើល​ពី​ជីវិត​ឯកជន​របស់​តារា​ប្រុស​រូប​នេះ​វិញ លោក Kwong Wa បាន​រៀបការ​នឹង​តារា​ចម្រៀង​ស្រី​ម្នាក់​ឈ្មោះ Connie Mak Kit-man។ ក្រោយ​ចាប់​ដៃ​គ្នា​សាង​គ្រួសារ តារា​ជា​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ក៏​ទទួល​បាន​កូន​ចំនួន ២ នាក់​ជា​ចំណង​ដៃ​ផងដែរ។ នៅ​ពេល​នោះ ជីវិត​របស់ Kwong Wa អាច​និយាយ​បាន​ថា រីករាយ និង​មាន​សុភមង្គល​ជា​ទី​បំផុត ដោយ​ការងារ​ក៏​ជោគជ័យ និង​មាន​គ្រួសារ​ដ៏​ល្អ​មួយ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​យ៉ាង​ណា មាន​ពេល​មួយ Kwong Wa បាន​សម្ដែង​រឿង​មួយ​ជាមួយ​នឹង​តារា​រួម​អាជីព​ម្នាក់​ឈ្មោះ Sheren Tang ដែល​ពេល​នោះ រូប​លោក​ក៏​បាន​លង់​ស្នេហ៍​នឹង​មិត្ត​រួម​អាជីព​រូប​នេះ។ តាម​ព័ត៌មាន​មួយ​ចំនួន​បាន​ចេញ​ផ្សាយ​ថា អំឡុង​ពេល​ភរិយាលោក​កំពុង​ពពោះ Kwong Wa បាន​លួច​ទៅ​ជួប​ស្រី​ស្នេហ៍​ញយ​ដង ហើយ​ថែម​ទាំង​ត្រូវ​បាន​ប្រទះ​ឃើញ​ទៅ​មើល​កុន​ជាមួយ​គ្នា​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ថែម​ទាំង​ស្នាក់​នៅ​ផ្ទះ​ស្រី​ស្នេហ៍​រូប​នោះ​រយៈពេល ៦ ថ្ងៃ​ជាប់​ៗ​គ្នា​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ក្ដី​ស្រឡាញ់​ពុះ​កញ្ជ្រោល​បែប​នេះ បាន​ធ្វើ​ឱ្យ​នាង Sheren Tang ជឿជាក់​ថា Kwong Wa មិន​យូរ​មិន​ឆាប់​នឹង​ចាកចេញ​ពី​ប្រពន្ធ​លោក​មក​រក​នាង​ជា​មិន​ខាន ប៉ុន្តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​របស់​នាង នៅ​ពេល​ភរិយា Kwong Wa ប្រកាស​ធ្វើ​សន្និសីទ​កាសែត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សន្និសីទ​នោះ នាង Connie Mak Kit-man មិន​សំចៃ​មាត់​បាន​ហៅ Sheren Tang ថា​ជា​ស្រី​កញ្ជ្រោង​ដែល​ទាក់​ស្វាមី​របស់​នាង ហើយ​ដោយសារ​តែ​នាង​សម្រេច​បំណង​ខ្លួន​មិន​បាន ទើប​ពង្រាយ​ព័ត៌មាន​អាស្រូវ ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​ប្ដី​នាង។ គួរ​បញ្ជាក់​ថា មុន​នឹង​ភរិយា​លោក​ធ្វើ​សន្និសីទ​កាសែត Kwong Wa ក៏​បាន​ចេញ​មុខ​បដិសេធ​រឿង​ផិត​ក្បត់​នេះ​ដែរ ដោយ​លោក​និយាយ​ថា លោក​គឺ​ជា​ជន​រងគ្រោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ការ​ឈឺ​ចិត្ត​នឹង​គូស្នេហ៍​វាយ​បក​វិញ​បែប​នេះ នាង Sheren Tang ក៏​បាន​ធ្វើ​សន្និសីទ​កាសែត​ដូច​គ្នា ដោយ​ឆ្លើយ​តប​ទៅ​វិញ​ថា នាង​គឺ​ជា​តារា​ល្បី​ឈ្មោះ​ម្នាក់​ដែរ ដូច្នេះ​នាង​គឺ​មិន​មែន​ចាំ​បាច់​ត្រូវ​ពឹង​ពាក់​លើ​រឿង​អាស្រូវ​ស្នេហា​ជាមួយ Kwong Wa ដើម្បី​ឱ្យ​នាង​ល្បី​នោះ​ឡើយ។ នាង Sheren នៅ​ពេល​នោះ ថែម​ទាំង​បាន​និយាយ​គំរាម​ប្ដឹង Kwong Wa និង​ភរិយា​ទៅ​តុលាការ​ថែម​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿង​រ៉ាវ​ស្នេហា​ត្រីកោណ​រវាង Kwong Wa ព្រម​ទាំង​ប្រពន្ធ និង​ស្រី​ស្នេហ៍​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​លើ​វិស័យ​សិល្បៈ​ហុងកុង ហើយ​ដោយសារ​តែ​រឿង​អាស្រូវ​មួយ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​លោក​ត្រូវ​បាន​បំផ្លាញ​រហូត​ដល់​សព្វថ្ងៃនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

0 comments:

Post a Comment