ពិតណាស់ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best Cambodia រដូវកាលទី ១ បន្ទាប់ពីបានធ្វើការប្រឡងប្រជែងសម្រិតសម្រាំងជ្រើសរើសបេក្ខភាពជាច្រើនសប្ដាហ៍ នៅរាត្រីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ កម្មវិធីក៏បានប្រកាសរកឃើញម្ចាស់ពាន ដែលបានទៅលើ លោក សួ វិចិត្រ ជាបេក្ខជនមកពីខេត្តពោធិ៍សាត់។
ខណៈនោះដែរ ជាមួយនឹងការទទួលបានពានរង្វាន់ Beat The Best ដំបូងរបស់កម្ពុជានេះ លោក សួ វិចិត្រ ពិតជារំភើបត្រេកអរក្រៃលែង ដែលបានបំពេញនូវក្ដីស្រមៃរបស់ខ្លួន រីឯមហាជនអ្នកគាំទ្រវិស័យចម្រៀងជាច្រើន ក៏បានសម្ដែងនូវការអបអរសាទរ និង ពេញចិត្តចំពោះម្ចាស់ពានរូបនេះជាខ្លាំង ព្រោះថា វិចិត្រ គឺជាបេក្ខជនដ៏លេចធ្លោ ពោរពេញដោយសមត្ថភាព និង ធ្វើបានយ៉ាងល្អពីមួយវគ្គទៅមួយវគ្គ។
ដោយឡែកអ្វីដែលកាន់តែពិសេស និងអស្ចារ្យទៀតនោះ ក្រោយពី លោក សួ វិចិត្រ បានក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោកនេះ ក៏បានធ្វើឱ្យបងប្អូនមហាជនខេត្តពោធិ៍សាត់ មានក្ដីរំភើប និងមានមោទកភាពខ្លាំងចំពោះរូបលោក ដែលបានឃើញរៀបចំក្បូនដង្ហែរមានមនុស្សជាច្រើន និងធ្វើកម្មវិធីដើម្បីធ្វើការអបអរសាទរចំពោះភាពជោគជ័យរបស់លោក ដែលបាននាំកិត្តិយសដល់ខេត្តពោធិ៍សាត់ទាំងមូលផងដែរ៕

















0 comments:
Post a Comment