ទីបំផុត ពិធីការិនីប្រចាំកម្មវិធីជជែកកម្សាន្ត 3Fun បានដឹកដៃគូស្នេហ៍ដែលជាបុរសរូបសង្ហា វីឆៃ ចូលរោងការនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២ នេះហើយ។
រឿងដែលគួរឱ្យចាប់អារម្មណ៍ ផេនខេក ពិតជាស្រស់ស្អាតក្នុងសម្លៀកបំពាក់កូនក្រមុំ ចំណែកឯកូនកំលោះក៏ស្រស់សង្ហា ស័ក្ដិសមគ្នាណាស់។
ក្នុងថ្ងៃពិសេសរបស់ពិធីការិនី ផេនខេក នាព្រឹកនេះដែរ គេក៏ឃើញវត្តមានអ្នកសិល្បៈជិតដិតនឹងនាងប៉ុន្មានរូប ដូចជាតារាសម្ដែង គង់ ចាន់ស្រីមុំ និង យេយេ បានទៅចូលរួមពិធីហែជំនូន ក៏ដូចជាអបអរសាទរដល់គូស្វាមីភរិយាថ្មីផងដែរ៕






0 comments:
Post a Comment