Tuesday, March 15, 2022

រំជួលចិត្ត! ទម្លាយមូលហេតុ យុវតីអាយុ ១៥ ឆ្នាំ ដាច់ចិត្តលោតទឹកបញ្ចប់ជីវិត ទាំងវ័យក្មេង

 

កាលពីវេលាម៉ោងប្រមាណ ១១ និង ៣០ នាទីព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ មានករណី យុវតីមួយរូប សម្រេចចិត្តគិតខ្លី លោតទឹកសម្លាប់ខ្លួន ដោយសារតែមជ្ឈដ្ឋានបន្ទោសបង្អាប់ គួរឱ្យអាណិតស្រណោះបំផុត។

ពាក់ព័ន្ធទៅនឹងករណីនេះ បើតាមភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាម បានបញ្ជាក់ឱ្យបានដឹងថា យុវតីរងគ្រោះខាងលើ ជាសិស្សសាលាម្នាក់ មានឈ្មោះ ជា វិជ្ឆរ៉ា អាយុ ១៥ ឆ្នាំ រៀនថ្នាក់ទី ១០ B នៃវិទ្យាល័យសម្តេចម៉ែជុប និង មានទីលំនៅក្នុងភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ពីលើស្ពានគីហ្ស៊ូណា ដោយសារជំងឺធ្លាក់ទឹកចិត្ត។

ក្នុងនោះ តាមរយៈប្រភពមហាជន និង សំបុត្របណ្តាំចុងក្រោយ ដែលបន្សល់ទុកដោយយុវតីរូបនេះ បានឱ្យដឹងថា យុវតីខាងលើធ្លាប់តែជាសិស្សរៀនពូកែ តែក្រោយមកដោយលទ្ធផលការសិក្សាមិនល្អ និងត្រូវបានមិត្តភក្តិរួមថ្នាក់ ព្រមទាំងមនុស្សនៅជុំវិញខ្លួនសើចចំអកបង្អាប់ជារឿយៗនោះ ទើបបណ្ដាលឱ្យមានរឿងហេតុដ៏គួរឱ្យអាសូរនេះកើតឡើង។

យ៉ាងណាមិញ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នេះ សាកសពក្មេងស្រីខាងលើ ត្រូវបានរកឃើញហើយ ដោយសាច់ញាតិ បានឃើញអណ្ដែតនៅច្រាំងទន្លេ ក្បែរស្តូបកម្ពុជាវៀតណាម ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ហើយសមត្ថកិច្ចនគរបាល បាននាំក្រុមគ្រូពេទ្យ និងអ្នកជំនាញបច្ចេកទេស មកពិនិត្យធ្វើកោសល្យវិច្ច័យ ឃើញថាពិតជាស្លាប់ដោយសារលោតទឹកសម្លាប់ខ្លួនពិតប្រាកដមែន រួចក៍បានប្រគល់សព ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕


0 comments:

Post a Comment