មកទល់ពេលនេះ ជាងកន្លះខែទៅហើយ ដែលតារាស្រី Tangmo បានឃ្លាតឆ្ងាយពីក្រុមគ្រួសារ មិត្តៗជាទីស្រឡាញ់នោះ។ ជាក់ស្តែង ថ្មីៗនេះ ពិធីបុណ្យសពរបស់នាងក៏ទើបតែបញ្ចប់ទាំងបន្សល់ទុកនូវភាពសោកសៅរាប់មិនអស់ដល់មហាជន គ្រួសារ មិត្តៗឱ្យនៅស្តាយស្រណោះចំពោះការចាកចេញមួយនេះ។

អ្វីកាន់តែធ្វើឱ្យមហាជនស្ទើរតែនឹកស្មានពុំដល់នោះ ខណៈឃើញម្តាយរបស់ Tangmo បានប្រកាសនៅក្នុងកម្មវិធីថា លោកស្រីនឹងពន្យារការបូជាសពកូនស្រី ដើម្បីយកសពទៅធ្វើការស៊ើបអង្កេត ក៏ដូចជាកោសល្យវិច័យជាលើកទី ២។

ក្រោយម្តាយរបស់ Tangmo បានប្រកាសថា លោកស្រីនឹងប្តូរកន្លែងធ្វើកោសល្យវិច័យសពកូនស្រីមក នៅព្រលប់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នេះ សព Tangmo ត្រូវបានបញ្ជូនដល់កន្លែងធ្វើកោសល្យវិច័យថ្មីហើយ ដោយមានការត្រួតពិនិត្យ និង នាំដោយក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់។

យ៉ាងណាមិញ សម្រាប់មហាជនក៏កំពុងតែតាមដានយ៉ាងដុតដៃដុតជើងណាស់ដែរ ព្រោះម្នាក់ៗបានទន្ទឹងរង់ចាំអស់ពេលជាយូរណាស់មកហើយ ដោយសង្ឃឹមថា ការធ្វើកោសល្យវិច័យជាលើកទី ២ នេះ ការពិតនឹងត្រូវបកស្រាយគ្រប់យ៉ាងដែលបានកើតឡើងទៅលើ Tangmo៕





0 comments:
Post a Comment